ទោះបីស្លាប់ជាយូរថ្ងៃ តែបេះដូងនារីជាសង្សារ នៅតែអាល័យ និងបង្ហោះសារស្នេហា ប្រៀបដូចមនុស្សនៅរស់!

 
 

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយ ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានឆក់ជីវិតអ្នកបើករថយន្ត Highlander ដែលបានបុកជាមួយនឹងរថយន្តទួរីសមួយគ្រឿង កាលពីវេលាម៉ោងជិត១យប់ ឆ្លងចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧

បើទោះបី អ្នកបើករថយន្ត Highlander បានស្លាប់ជាច្រើនថ្ងៃមកហើយក៍ដោយ ក៏ខាងនារីជាសង្សារ នៅតែមិនដាច់ចិត្ត និងស្រណោះ នូវអនុស្សាវរីយ៍រវាងនាង និងបុរសជនរងគ្រោះ។ អ្វីដែលគេចាប់អារម្មណ៍ នោះគឺ នៅក្នុងគណនីហ្វេសប៊ុក របស់នារីវ័យក្មេងរូបនោះ តែងតែបង្ហោះរូប និងសារមួយចំនួន ដែលធ្វើដូចគូស្នេហ៍របស់នាងនៅរស់។

កាលពីម្សិលមិញនេះដែរ រូបនាង ក៏បានសរសេរសារ ស្នេហាដ៏វែងអន្លាយមួយ ដែលជាអនុស្សាវរីយ៍ រវាងនាង និងគូស្នេហ៍ ធ្លាប់សាងជាមួយគ្នា ដែលធ្វើឲ្យ នាង មិនអាចបំភ្លេចបានជារៀងរហូត។

ក្នុងនោះ នាងបានសរសេរថា «មនុស្សប្រុសម្នាក់នេះហើយ ដែលធ្វើឲ្យខ្ញុំចេះស្គាល់ការស្រលាញ់ ហើយគាត់តែងតែលើកទឹកចិត្តខ្ញុំរហូតមក ពេលដែលខ្ញុំមានទុក្ខគាត់តែងតែ ធ្វើឲ្យខ្ញុំញញឹម ពេលដែលខ្ញុំមានបង្ហាញ គាត់តែងតែចេញមុខការពារខ្ញុំជានិច្ច ហើយក៍ជាមនុស្សម្នាក់ ដែលស្របតាមខ្ញុំគ្រប់រឿង ទោះខ្ញុំធ្វើខុស ក៏គាត់ជាអ្នកសុំទោសខ្ញុំ ហើយគាត់តែងតែងនិយាយពាក្យដដែលៗថា មកពីបងស្រលាញ់អូនខ្លាំងពេក Vy តែបងអត់ដឹងទេថា អូនលួចយំម្នាក់ឯង ព្រោះអូនរំភើបចិត្ត នឹងការស្រលាញ់ដែលបងមានសម្រាប់អូន ហើយអូនក៏សន្យានឹងខ្លួនឯងហើយថា មនុស្សម្នាក់គត់ ដែលអូនចង់នៅក្បែរអស់មួយជីវិតគឺបងនេះហើយ Run អរគុណដែលតែងតែ ធ្វើឲ្យអូនមានក្តីសុខ ទោះពេលខ្លះ បងពិបាក ក៏បងអត់ដែលប្រាប់អូនទេ បងនៅតែមានស្នាមញញឹមសម្រាប់មនុស្សស្រីម្នាក់នេះរហូត បងល្អពេកហើយ Run ល្អរហូតអូនមិនអាចបំភ្លេចបងបាន ទោះពេលវេលា ដែលយើងនៅជាមួយគ្នាជិត៤ឆ្នាំនេះមែន តែវាមានន័យណាស់សម្រាប់ជីវិតអូន តែអូនភ្លេចថាក្តីសុខ របស់អូនផ្ញើទុកនៅជាមួយបងអស់ហើយ ពិភពលោកនេះដូចជា លេងសើចជាមួយនឹងខ្ញុំពេកហើយ»។

សារមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ មានការអាណិត និងទប់ទឹកភ្នែកមិនជាប់ ព្រោះថា គូស្នេហ៍ដែលស្រលាញ់គ្នាសុខៗ ស្រាប់តែ ត្រូវឃ្លាតឆ្ងាយពីគ្នា យ៉ាងដូច្នេះ តើអ្នកណាមិនឈឺចាប់នោះ៕

រូបថត កាលបុរសជាគូស្នេហ៍ នៅរស់


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម