តារាចម្រៀងស្រីរូបស្រស់ Eunjin រាំនៅលើឆាកសុខៗ ស្រាប់តែអាវក្នុង ធ្លាក់មកក្រោម (មានវីដេអូ)

 
 

កូរ៉េខាងត្បូង៖ វាជារឿងមួយ ដែលមិនគួរកើត លើតារាស្រីមុខស្រស់ Eunjin សមាជិកក្រុម DIA សោះ ដែលខណៈពេលនាងសម្តែង ស្រាប់តែអាវក្នុងរបស់នាង ត្រូវបានធ្លាក់ចុះក្រោម។

កាលពីថ្មីៗនេះ ក្រុមចម្រៀងស្រីវ័យក្មេងDIA បានចូលរួមក្នុងកម្មវិធីមួយ ដែលឡើងសម្តែង ជាមួយនឹងបទចម្រៀងរបស់ពួកគេ ចំណងជើងថា «Will You Go Out With Me»។

ប៉ុន្តែសំណាងអាក្រក់ ខណៈពេលពួកគេកំពុងតែសម្តែង ស្រាប់តែនាង Eunjin បានជួបនួវរឿងមួយ ដោយអាវក្នុងរបស់នាង បានធ្លាក់មកក្រោម។

យ៉ាងណាមិញ ទោះបីជាស្រីស្អាត Eunjin បានជួបបញ្ហានេះ នៅលើឆាកក៏ដោយ ក៏វាមិនបានបង្អាក់សកម្មភាពរបស់នាងនោះដែរ គឺនាងនៅតែបន្តច្រៀង និងសម្តែង ជាមួយនឹងទឹកមុខ ស្រស់បំព្រងជានិច្ច រហូតដល់ចប់ការសម្តែង។

ពិតជាសរសើរ ដល់តារាស្រីរូបនេះយ៉ាងខ្លាំង ដែលមានស្មារតីរឹងមាំ ថ្វីបើនាង ជួបរឿងអាក្រក់យ៉ាងណា ក៏នាងនៅតែសម្តែង ទៅមុខទៀតផងដែរ៕

តោះទស្សនាវីដេអូខាងក្រោម៖

តារាចម្រៀងស្រី Eunjin


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម