កំពូលតារាស្រីថៃទាំងនេះ សូម្បីតែពាក់ស្បែកជើងប៉ាតាធម្មតា ក៏មើលទៅស្រស់ស្អាត និងទាក់ទាញខ្លាំងដែរ!

 
 

ថៃ៖ អ្នកណាថា កំពូលតារាស្រីថៃ ស្រស់ស្អាត និងទាក់ទាញ នៅពេលតែពាក់ស្បែកជើងកែង ចូលរួមកម្មវិធី ឬក៏ធ្វើដំណើរកម្សាន្តនោះ? ឥឡូវនាំគ្នា មកមើលសម្រស់របស់ពួកគេ ពេលពាក់ស្បែកជើងប៉ាតាវិញ ថាយ៉ាងណាដែរ។

យោងតាមប្រភពព័ត៌មានថៃ បានបង្ហាញនូវរូបថតជាច្រើនសន្លឹក របស់កំពូលតារាស្រីថៃ ដែលឃើញពួកគេ បានផ្លាស់ប្តូរពីការពាក់ស្បែកជើងកែងខ្ពស់ៗ មកជា ពាក់ស្បែកជើងប៉ាតាពណ៌ស្អាតៗទៅវិញ។

ក្នុងនោះដែរ ស្បែកជើងប៉ាតាដែលតារាស្រីទាំងនោះ បានពាក់ មិនត្រឹមតែ ធ្វើឲ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរនោះទេ ថែមទាំងជួយបង្កើន នូវភាពទាក់ទាញ ឲ្យពួកគេមួយកម្រិតទៀតផង។

ជាពិសេស នាពេលបច្ចុប្បន្ន ស្បែកជើងប៉ាតានេះដែរ ក៏ក្លាយ ជាទីចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់តារាស្រីថៃល្បីៗ ដែលពួកគេឧស្សាហ៍ពាក់ច្រើនជាង ស្បែកជើងកែង។

តារាស្រី ដែលគេសម្គាល់ឃើញ ចូលចិត្តពាក់ស្បែកជើង ប៉ាតា មានដូចជា នាង Chompoo នាង Margie នាង Kimberly នាង Ploy Cherman នាង Taew Natapohn និងនាង Toey Jarinporn ជាដើម៕

តោះមើលសម្រស់ របស់កំពូលតារាស្រីថៃ នៅពេលពាក់ស្បែកជើងប៉ាតាទាំងអស់គ្នា៖

ស្ទាយតារាស្រីថៃ ពាក់ស្បែកជើងប៉ាតា


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម