ទឹម រដ្ឋា បានតំណែងថ្មី
រាជធានីភ្នំពេញ ៖ គេនៅចាំថា អ្នកនាងសារ៉ាយ សក្ខណា បានបើកមុខជំនួញគ្លីនិកសម្ជស្សមួយឈ្មោះហ្ស៊ីណូ ដែលមានលក្ខណៈបច្ចេកទេសពីប្រទេសអាមេរិក ។ ក្រោយពីប្រកាសចាកចេញទៅនៅអាមេរិក តំណែងគ្លីនិកហ្ស៊ីណូនេះ ត្រូវធ្លាក់មកលើស្រីស្អាត ទឹម រដ្ឋា ដែលដើរតួសំខាន់ក្នុងការបង្ហាញ ទោះនាងមិនមែនជាថៅកែក៏ដោយ។
ជាមួយដងខ្លួនកញ្ញាទឹម រដ្ឋា មើលទៅស្អាតម្ល៉ឹងៗ ប្រុសៗជាច្រើនតាមចងស្នេហ៍ចង់ធ្វើជាគូអនាគតក៏ដោយ ក៏ស្រីស្អាតរូបនេះ ហាក់ខ្វល់ចិត្ត ក្រោយពេលដែលខ្វះខាតចំណុចខ្លះដែលនាងយល់ថា មិនសូវពេញចិត្ត ពិសេសផ្នែកសក់កាន់តែជ្រុះ និងចិញ្ចើមកាន់តែជ្រុះដូចគ្នា ក្រោយពេលនិយមលេងស្ទីលយកភាពចាប់ចិត្តជាសំខាន់នោះ ។
ស្រីស្អាតមុខកាត់បារាំង រាងខ្ពស់ស្រឡះទឹម រដ្ឋា ត្រូវបានអ្នកតំណាងប្រចាំហាងកែសម្ជស្សហ្ស៊ីណូ ឱ្យធ្វើជាអ្នកផ្សព្វផ្សាយនូវវិធីផ្សេងៗ ដែលមាននៅក្នុងហាងហ្ស៊ីណូ ហើយដោយហាងនេះ ជារបស់តារាសម្តែងឆ្នើមសារ៉ាយ សក្ខណា ត្រូវបានតារាស្រីរូបនេះប្រគល់តំណែងឲ្យរដ្ឋាធ្វើការងារផ្នែកនេះព្រោះតែជាប់ភារៈទៅនៅអាមេរិក។

ទឹម រដ្ឋា ដែលមិនមានកុងត្រាជាមួយហាងហ្ស៊ីណូរបស់សក្ខណាតែអាចធ្វើការបញ្ជាក់ពីសេវាកម្មផ្សេងៗនៅទីនេះបានដោយនាងប្រាប់ថានាងចូលមកធ្វើការនៅហ្ស៊ីណូនេះក៍មិនមែនតែហេតុផលបក្សពួកជាមួយសារ៉ាយ សក្ខណានោះដែរតែមកពីហ្ស៊ីណូគាត់មានអ្នកឯកទេសជំនាញពិតប្រាកដដែលផលិតផលរបស់គាត់គឺមានការនាំចូលពីអាមេរិកពិតៗទាក់ទងនិងការប្រើសេវាកម្មសម្រស់ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ។ទឹម រដ្ឋាបានថ្លែងទៀតថានាងសប្បាយចិត្តដែលនាងទទួលយកសេវាកម្មនៅហ្ស៊ីណូជួយការកុនឲ្យនាងស្អាតបន្ថែមទៀតដែលស្តង់ដារមកពីអាមេរិកពិតៗ។
នាងមានជំនឿលើហ្ស៊ីណូគ្លីនិកមិនបាច់ហោះហើរលើទៅប្រទេសគេនោះទេអាចមកទីនេះបានហើយអ្វីដែលនាងអាចប្រាប់ចង់បញ្ជាក់ដែរនោះ។អ្វីដែលនាងរមែងឮមិត្តសិល្បកររអ៊ូស្ទើគ្រប់គ្នាគឺបញ្ហាជ្រុះសក់និងអស់រោមចិញ្ចើមព្រោះតែការលាបពណ៍សក់និងគូចិញ្ចើម។ជាក់ស្តែងនាងក៍ជ្រុះសក់សក់ឆេះអស់រោមចិញ្ចើមក៍ច្រើនដោយសារតែការលេងស្តាយប្លែកធ្វើឲសក់ខូចចង់អស់។តែហាងហ្សុីណូគេមានបច្ចេកទេសដាំសក់ឲមានឡើងវិញនិងបណ្តុះរោមចិញ្ចើមដែលគ្រាន់តែឮគឺក្តីបារម្ភអាចរំសាយច្រើនដោយដឹងថាហ្សុីណូនាំមកព្រោះនាងជឿជាក់សុទ្ឋតែមានអ្នកឯកទេសជំនាញៗតែម្តង។
ដូចនេះ សិល្បករទាំងអស់និងបងប្អូនទូទៅមិនបាច់បារម្ភទៀតទេហ្សុីណូអាចជួយបានរឿងបណ្តុះសក់និងរោមចិញ្ចើមហើយនាងក៍មានគម្រោងបែបនេះដែរនឹងឲអ្នកឯកទេសជួយគិតរឿងជ្រុះសក់និងឆេះសក់នេះឲ្យល្អឡើងវិញ។

ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!