លោកឧកញ៉ា គិត ម៉េង ចេញថ្លៃចំណាយទាំងអស់ ក្នុងពិធីបុណ្យសព អ៊ិត សេដ្ឋា!
ភ្នំពេញ៖ ល្ងាចមិញនេះ ពិធីបូជាសពរបស់ពិធីករល្បីឈ្មោះលោក អ៊ិត សេដ្ឋា បានបញ្ចប់ទៅក្រោមទំនួញទួញសោកស្តាយយ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រួសារ និងមិត្តសិល្បៈ ជាច្រើនរូបផ្សេងទៀត។
បន្ទាប់ពីពិធីបូជាសពបានបញ្ចប់ទៅ យោងតាមហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាប្រធានក្រុមកំប្លែងនាយពែកមី បានឱ្យដឹងថារាល់ការចំណាយនៅក្នុងការរៀបចំចាត់ចែងធ្វើពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា ទាំងមូល គឺលោកឧកញ៉ា គិត ម៉េង ជាអ្នកទទួលរ៉ាប់រងទាំងអស់។
ខាងក្រោមនេះ គឺជាការរៀបរាប់របស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ នៅក្នុងហ្វេសប៊ុករបស់លោកផ្ទាល់កាលពីល្ងាចម្សិលមិញ៖
«បងប្អូនទាំងអស់គ្នាសូមជ្រាប..រាល់ការចំណាយក្នុងពិធីបុណ្យសពបង សេដ្ឋា គឺអ្នកឧកញ៉ាគិតម៉េង ដែលជាម្ចាស់របស់ CTN ជាអ្នករ៉ាប់រងទាំងអស់។ សូមបងប្អូនជួយ Shareផង ដើម្បីអោយបងប្អូនដឹងពីសន្តានចិត្តដ៏ល្អរបស់អ្នកឧកញ៉ាចំពោះកូនចៅ សូមអគុណ!!!។»
ទឹកចិត្តដ៏ប្រសើរនៅក្នុងការជួយគ្នាទៅវិញទៅមក ពេលមានទុក្ខលំបាកនេះ លោកឧកញ៉ា គិត ម៉េង ក៏បានទទួលការកោតសរសើរយ៉ាងខ្លាំង ផងដែរ៕
ទស្សនាកម្រងរូបភាពខាងក្រោម៖






មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!