គឹម លីហ្សា ចង់ឱ្យអតីតប្រពន្ធ អ៊ិត សេដ្ឋា វិលវិញដើម្បីកូនទាំង៣ ដែលកំព្រាឪពុកហើយ!

 
 

ភ្នំពេញ៖   ក្រោយពិធីបូជាសពលោក អ៊ិត សេដ្ឋា  ដែលជាពិធីករដ៏ល្បីឈ្មោះទទួលបាននូវការស្រលាញ់រាប់អានជាច្រើនពីមហាជនរួចមក  អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា  បានបង្ហាញអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំង ​ដល់កូនប្រុសស្រីទាំងបីនាក់របស់លោក។

កាលពីយប់មិញនេះ អ្នកនាង គឹម លីហ្សា បានរៀបរាប់អំពីអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងក្តុកក្តួល ដោយបានសុំឱ្យម្តាយរបស់កូនទាំងបី  ដែលជាអតីតភរិយារបស់លោក អ៊ិត សេដ្ឋា  ឱ្យឆាប់វិលត្រឡប់មករកកូនៗវិញ  ព្រោះពេលនេះឪពុកដែលធ្លាប់រ៉ាប់រងបន្ទុកគ្រួសារ  និងធ្លាប់ផ្តល់សេចក្តីស្រលាញ់ដល់កូនកន្លងមក បានស្លាប់បាត់បង់ជីវិតទៅហើយ។

អ្នកនាង គឹម លីហ្សា បានរៀបរាប់ទាំងស្រុងនៅលើហ្វេសប៊ុករបស់នាងថា៖

«អនិច្ចាណាស់ក្មួយអើយ ខ្ញុំមិនដឹងថាតើរឿគ្រួសារគាត់កន្លងមកយ៉ាងណាទេ តែពេលនេះពូសេដ្ធា គាត់បានលាចាកលោកហើយ ចឹងខ្ញុំគ្រាន់តែចង់សុំអោយអតីតប្រពន្ធពូ ដែលជាម្តាយរបស់ក្មួយទាំងបី ត្រឡប់មករកក្មួយៗផង។

ពេលនេះពួកគេទាំងបី ពិតជាត្រូវការភាពកក់ក្តៅពីម្តាយខ្លាំងណាស់ បើសិនជានៅមានភាពជាម្តាយគួរតែវិលមករកកូនផង ព្រោះពួកគេក៏មានឈាមរបស់ខ្លួនពាក់កណ្តាលដែរ។ ខ្ញុំមិនមែនជាម្តាយផងខ្ញុំឃើញទឹកភ្នែក ភាពរងាររបស់ក្មួយទាំងបី ខ្ញុំពិតជាទប់ទឹកភ្នែកមិនបានផង។ ចុះអ្នកជាម្តាយវិញមានអារម្មណ៍បែបណាដែរ? ចឹងសូមមកផ្តល់ភាពកក់ក្តៅអោយពួកគេវិញផង កុំទុកគ្នាអោយក្លាយជាក្មេងកំព្រាបែបនេះ»

ពិតជាអាណិតណាស់ កូនប្រុសស្រីលោក អ៊ិត សេដ្ឋា ត្រូវមកកំព្រាឪពុកទាំងនៅក្មេងខ្ចី ហើយមិនទាន់ទាំងរៀនចប់ថ្នាក់វិទ្យាល័យផង៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ ខាងស្តាំកូនស្រីច្បង និងខាងឆ្វេងកូនស្រីពៅ លោក អ៊ិត សេដ្ឋា
រូបភាព៖ កូនប្រុសស្រីលោក អ៊ិត សេដ្ឋា ក្នុងពីធីបុណ្យសពឪពុក
រូបភាព៖ ពីធីបូជាសពលោក អ៊ិត សេដ្ឋា ល្ងាចមិញនេះ
រូបភាព៖ លោក អ៊ិត សេដ្ឋា និងអតីតភរិយា ដែលបានលែងលះគ្នា កាលពីពេលកន្លងទៅ
រូបភាព៖ អ្នកនាង គឹម លីហ្សា
រូបភាព៖ អ្នកនាង គឹម លីហ្សា និងកូនប្រុស
រូបភាព៖ អ្នកនាង គឹម លីហ្សា, ស្វាមី និងកូនប្រុស

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម