“អតីតគ្រូបង្រៀនមហាសំណាង លុយតែ ២០០ រៀលប្រែក្លាយជា ៣០លានរៀល”

 
 

ភ្នំពេញ៖ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ អតីតគ្រូបង្រៀនបឋមសិក្សាដែលទើបតែចូលនិវត្តន៍ម្នាក់រស់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានឈ្នះរង្វាន់ឆ្នោតមហាសំណាងចំនួន ៣០លានរៀលកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ។

ដោយគ្រាន់តែចាក់ផ្សងតែ ២០០រៀល និងកូនរបស់គាត់ចាក់ផ្សងតែ៣០០រៀល សរុបទឹកប្រាក់ ៥០០រៀលតែប៉ុណ្ណោះ។

អតីតគ្រូបង្រៀនម្នាក់នេះមានឈ្មោះ លឿង សូផាត អាយុ៦៨ឆ្នាំ បានសំដែងនូវអារម្មណ៍រំភើបឥតឧបមាជាមួយលុយ ៣០លានរៀល ស្មើនឹង ៧,៥០០ ដុល្លាអាមេរិកដែលខ្លួននឹកស្មានមិនដល់ ថាសំណាងរបស់គាត់មកដល់លឿនយ៉ាងនេះ។

សម្រាប់ពិធីប្រគល់ រង្វាន់ធំ ៣០លានរៀល

សម្រាប់ពិធីប្រគល់ រង្វាន់ធំ ៣០លានរៀលនេះ បានប្រព្រឹត្តទៅនៅអគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ឆ្នោតមហាសំណាង ដែលស្ថិតនៅកណ្តាលបេះដូង រាជធានីភ្នំពេញ ដោយមានការចូលរួមធ្វើជាសាក្សីពី បណ្តាអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ។

សូម្បីតែ ដេប៉ូតំណាងខេត្តតាកែវ និងក្រុមគ្រួសារអ្នកឈ្នះរង្វាន់ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុនឆ្នោតមហាសំណាងជាច្រើននាក់ទៀត។

ទិដ្ឋភាពក្នុងពិធីប្រគល់ រង្វាន់ធំ ៣០លានរៀល

នេះមិនមែនជាការឈ្នះរង្វាន់ធំលើកទី ១ នោះទេ ព្រោះក្រុមហ៊ុនឆ្នោតមហាសំណាង ទើបតែបានដំណើរការលក់បានត្រឹមតែ ៣ខែតែប៉ុណ្ណោះ ប៉ុន្តែមានអ្នកត្រូវរង្វាន់ធំៗប្រាក់លានជាច្រើននាក់។ ជាក់ស្តែងរួមមាន៖

អ្នកឈ្នះរង្វាន់ធំទី ១ លោកស្រី កុល សុផល នៅភូមិចម្ការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកឈ្នះរង្វាន់ធំទី ២ លោកស្រី ញឹក ស្រីមុំ នៅផ្សារកណ្តាល រាជធានីភ្នំពេញ។

អ្នកឈ្នះរង្វាន់ធំទី ៣ លោកស្រី កៅ ចន្ធី ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកឈ្នះរង្វាន់ធំទី ៤ លោកស្រី ចន្តា ភូមិចក ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង។

អ្នកឈ្នះរង្វាន់ធំទី ៥ លោក សុផល ក្រុងតាខ្មៅ ខេត្តកណ្តាល។

អ្នកឈ្នះរង្វាន់ធំទី ៦ លោកស្រី ហៀង ស្រីទូច នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ទិដ្ឋភាពក្នុងពិធីប្រគល់ រង្វាន់ធំ ៣០លានរៀល

លោក Xu Ming អគ្គនាយកក្រុមហ៊ុន ឆ្នោតមហាសំណាងបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនឆ្នោតមហាសំណាងជាក្រុមហ៊ុនឆ្នោតដែលបានបណ្តាក់ទុន រួមគ្នារវាងវិនិយោគគិនកម្ពុជា និង ចិន ដែលយើងសហការរួមគ្នាបង្កើតជាក្រុមហ៊ុនឆ្នោតដំបូងគេបំផុតដែលអាចអោយភ្នាក់ងារលក់ឆ្នោត កត់តាមប្រព័ន្ធទូរស័ព្ទស្មាតហ្វូន ប្រភេទ IOS (iPhone និង IPad) គ្រប់ម៉ូដែល។

មួយវិញទៀតក៏អាចបង្កើតការងារជូនកូនខ្មែរ អោយមានប្រាក់ចំណូលសំរាប់បង្កើនជីវភាពគ្រួសារក៏ដូចជា បង្កើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា »។ 

លោក Xu Ming អគ្គនាយកក្រុមហ៊ុន ឆ្នោតមហាសំណាង

លោក Xu Ming បានបន្ថែមទៀតថា “ការឈ្នះរង្វាន់ ៣០លានរៀលថ្ងៃនេះមិនទាន់ជារង្វាន់ធំបំផុតនោះទេ។ រង្វាន់ដែលធំបំផុត អតិថិជនអាចឈ្នះរហូតដល់ ១៥ ម៉ឺនដុល្លា ទៅ ៣០ ម៉ឺនដុល្លាអាមេរិក រឺ ក៏អាចលើសពីចំនួននោះទៅទៀតឯណោះ” ។

លោក ប៉ិច ប៉េងជុន ដេប៉ូខេត្តតាកែវរបស់ក្រុមហ៊ុន ឆ្នោតមហាសំណាងមានប្រសាសន៍ថា៖ “ឆ្នោតមហាសំណាង ដែលតែងតែប្រកាន់ជំហរតម្លាភាពក្នុងការ ាចេញឆ្នោតក៏ដូចជាការអនុវត្តន៍ការសងប្រាក់រង្វាន់ពិតៗជូនទៅអ្នកឈ្នះ។ ថ្ងៃនេះផងដែរ បានបង្ហាញយ៉ាងច្បាស់ថា រង្វាន់ធំពិតជាមានពិតប្រាកដមែនពីឆ្នោតមហាសំណាង” ។

លោក ប៉ិច ប៉េងជុន ដេប៉ូខេត្តតាកែវរបស់ក្រុមហ៊ុន ឆ្នោតមហាសំណាង
ទិដ្ឋភាពក្នុងពិធីប្រគល់ រង្វាន់ធំ ៣០លានរៀល

ឆ្លៀតក្នុងឳកាសនេះដែរ ក្រុមហ៊ុនឆ្នោតមហាសំណាង សូមប្រកាសរកភ្នាក់ងារលក់ចែកចាយទូទាំង ២៥ខេត្ត/ក្រុងដែលភ្នាក់ងារលក់ទាំងអស់ទទួលបាននូវផលប្រយោជន៍យ៉ាងច្រើន ហើយអាចលក់ដោយស្របច្បាប់ ផ្សងសំណាងដោយស្របច្បាប់។

ឆ្នោតមហាសំណាងគឺជាក្រុមហ៊ុនឆ្នោតដែលទទួលបានអាជ្ញាបណ្ណឆ្នោតស្របច្បាប់ ហើយមានប្រាក់តំកល់ធានាអាជីវកម្មត្រឹមត្រូវនៅធនាគារជាតិនៃកម្ពុជា។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 070 235 235 / 099 235 235 រឺ គេហទំព័រ www.ktvlottery.com

ទិដ្ឋភាពក្នុងពិធីប្រគល់ រង្វាន់ធំ ៣០លានរៀល
ទិដ្ឋភាពក្នុងពិធីប្រគល់ រង្វាន់ធំ ៣០លានរៀល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម