ឡូយ! កម្រង​​រូបភាព នៅ សូនីតា ពិត​ជា​ស្រស់​ស្អាត​ណាស់ នៅ​តំបន់​​ប្រាសាទ​សំបូរ​ព្រៃគុក នៃ​ទឹកដី​ខេត្តកំពង់ធំ

 
 

(ភ្នំពេញ)៖ តារាសម្ដែងសម្រស់ផូរផង់ សាច់សខ្ចី នៅ សូនីតា ត្រូវបានមហាជនកោតសរសើរ ពីសម្រស់ដ៏ស្រស់ល្អឯកពីធម្មជាតិ កាន់តែទទួលបានការចាប់អារម្មណ៍ ពីមហាជនគ្រប់ស្រទាប់វ័យ។ ជាក់ស្ដែង ថ្មីៗនេះ ហើយក៏ជាលើកដំបូងរបស់នាង ដែលស្រីស្អាតមួយដួងនេះ បានបង្ហាញវត្តមាននៅក្នុងសំលៀកបំពាក់បុរាណ នៅតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នេះ។

កម្រង​​រូបភាព នៅ សូនីតា ពិត​ជា​ស្រស់​ស្អាត​ណាស់ នៅ​តំបន់​​ប្រាសាទ​សំបូរ​ព្រៃគុក នៃ​ទឹកដី​ខេត្តកំពង់ធំ

តារាសម្ដែងរូបស្រស់ នៅ សូនីតា បានបង្ហាញសម្រស់បែបធម្មជាតិដ៏ល្អឯក សមសួនជានារីខ្មែរ ចារិតលក្ខណៈសុភាព រាបសារ ឈរកាច់ចង្កេះជាមួយ នឹងសំលៀកបំពាក់បែបបុរាណ នៅប្រាសាទសំបូរព្រៃគុក ក្នុងពិធីបួងសួងរំលឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរតំបន់ប្រាសទសំបូរព្រៃគុក ចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក។

កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា

ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល នៅតំបន់ប្រាសទសំបូរព្រៃគុក កាន់តែធ្វើឲ្យរូបថតជាច្រើនសន្លឹករបស់នាង មើលទៅស្រស់ស្អាត ត្រជាក់ភ្នែក គួរឲ្យចង់គយគន់។ ក្នុងនោះដែរក៏មានមហាជនក៏ដូចជាអ្នកគាំទ្រ បានលាន់មាត់សរសើរថា នៅពេលនាងស្លៀកសំលៀកបំពាក់បែបបុរាណបែបនេះ ពិតជាមានសម្រស់ស្រស់ស្អាតប្លែកគួរឲ្យទាក់ទាញក្រៃលែង៕

គួរបញ្ជាក់ថា សកម្មភាពសម្តែងរបស់ នៅសូនីតា បានដឹកនាំថតដោយ លោកស្រីប្រធានសមាគមសិល្បៈ គឺ អ្នកនាង ចន ច័ន្ទ លក្ខិណា ដែលជាអ្នករៀបចំ ក្នុងកម្មវិធីបួងសួងរំលឹកគុណ និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

ទស្សនាកម្រងរូបភាពខាងក្រោម៖

ប្រភព : Khmertalkiing


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម