មិនដែលដឹងថា តារាទាំងនេះ​ ជាមិត្តជិតស្និទ្ធ និងស្រលាញ់គ្នាខ្លាំង ដូចគ្រួសារបែបនេះសោះ!

 
 

ថៃ: ជាការពិតណាស់ មិត្តភាពជារឿងមួយ ដែលមនុស្សម្នាក់ៗ សុទ្ធសឹងតែចង់បានហើយក្នុងនោះការថែរក្សាចំណងមិត្តភាព ក៏ជារឿងមួយដែលមិនងាយស្រួលនោះទេ។ ដូច្នេះ ថាតើក្រុមតារាស្រីណាមួយ ដែលអាចរក្សាចំណងមិត្តភាពនោះបានល្អបំផុត? 

១ “ Janie និង Nana Rybena” គឺជាមិត្តភក្តិ ដែលបានរាប់អានគ្នាជាង១០ឆ្នាំទៅហើយ។ ក្នុងនោះជាធម្មតា ពួកគេតែងតែទៅដើរលេងក្រៅប្រទេសជាមួយគ្នា នៅចុងសប្តាហ៍​ ដោយបានស្លៀកសម្លៀកបំពាក់ ដូចបងប្អូនភ្លោះ នឹងគ្នា។ 

២ “Margie នាង Mint Chalida នាង Kimberley និង Urassaya Sperbund “គឺជាក្រុមតារាដែលបានរាប់អានគ្នាយ៉ាងជិតដិត ក្រោយពួកគេសម្តែងរឿងជាមួយគ្នា។ តែបច្ចុប្បន្ន មានការប៉ះទង្គិចគ្នាបន្តិចបន្តួច រវាង នាង Mint Chalida និង នាង Kimberley។

៣. “Aum Patcharapa និង May Feuang “ ពួកគេទាំងពីរ បានរាប់អានគ្នាដូចជាក្រុមគ្រួសារតែមួយ។បើទោះបីជា May Fuang មានគ្រួសារហើយ តែទំនាក់ទំនងរបស់ពួកគេ នៅតែល្អប្រសើរ ហើយកាន់តែស្អិតរមួត។ យ៉ាងណាមិញ AUM ក៏បានចាត់ទុកកូនរបស់មិត្ត ដូចជាក្មួយរបស់ខ្លួន ដោយមានការអោបនិងថើបគ្រប់ពេលវេលា។

៤. “Min Peachaya និង Pook Lookfonthip” ជាមិត្តសម្លាញ់នៅក្នុងទូរទស្សន៍លេខ៧ ជាមួយគ្នា។ ដោយ Min Peachaya គឺជារៀមច្បង ដែលតែងតែបង្រៀន និងប្រាប់តិចនិចដល់់ Pook គ្រប់ពេល។ ជាហេតុ ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែល្អប្រសើរ រហូតដល់ពេលនេះ។

៥. “Chom Araya នាង Ice Apitsada និងAimee Morakot”​ ជាមិត្តសម្លាញ់ជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ។

៦) Davika និង Baifern ៖ ពួកគេ ជាមិត្តល្អនឹងគ្នា តាំងពីយូរណាស់មកហើយ ជាពិសេស គ្រប់ពេល ដែលមាន Davika តែងតែឃើញ​នាង Baifern ជានិច្ច។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម