មកខ្មែរលើកនេះ Pancake ចុះដើរតែម្តង ព្រោះតែនៅតាមផ្លូវ ជួបរឿងមួយនេះ!

 
 

ថៃ៖ តារាសម្តែងថៃល្បីឈ្មោះកញ្ញា Pancake Khemanit ជាញឹកញាប់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើង ដើម្បីបំពេញការងារផ្ទាល់ខ្លួន ដូចជាការចូលរួមថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗមួយចំនួនជាដើម។

ហើយកាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញាក៏បានវិលត្រលប់មកកម្ពុជាជាថ្មីម្តងទៀត ដើម្បីបំពេញការងាររបស់ខ្លួន។ ក្នុងនោះដែរ យើងអាចដឹងថាប្រហែលជាតារាសម្តែងស្រី Pancake មកថតស្ពតពាណិជ្ជកម្មរបស់នាង បើយោងតាមការផុសរូបភាពជាច្រើនបន្តបន្ទាប់នៅលើអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។

ទន្ទឹមនឹងនោះ យើងឃើញរូបភាពគួរឱ្យចាប់អារម្មណ៍៍មួយសន្លឹករបស់នាងថតនៅម្តុំមាត់ទន្លេទីក្រុងភ្នំពេញ ហើយផុសនៅក្នុងអ៊ីនស្តារក្រាម ព្រមទាំងដាក់ Caption ពីលើនោះថា៖ 

«Just Walk ឡានស្ទះខ្លាំងណាស់ ក៏ចុះដើរតែម្តង! ស្ទះដូចជាផ្ទះយើងដែរ (ប្រទេសថៃ) ប៉ុន្តែបានបរិយាកាសយោង #មើលទេសភាព #មើលទីក្រុង #វិថីអ្នកដើរលេង…»

ក្រៅពីនេះទៀត យើងក៏នៅឃើញតារាស្រីស្រស់ស្អាតរូបនេះបានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ ជាមួយអ្នកម្តាយរបស់ខ្លួន។

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទី១នោះទេសម្រាប់កញ្ញា Pancake នៅក្នុងការធ្វើដំណើរមកកាន់កម្ពុជា។ 

ហើយរាល់លើកតារាស្រីរូបនេះមកដល់ទឹកដីកម្ពុជា នាង និងម្តាយក៏តែងតែឆ្លៀតចូលមកអុជធូប ថ្វាយផ្កាសុំសេចក្តីសុខសេចក្តីចម្រើន នៅកន្លែងទីសក្ការៈបូជាវត្តភ្នំរបស់យើងជានិច្ច៕

ទស្សនាកម្រងរូបភាពខាងក្រោម៖ 

រូបភាពរបស់តារាសម្តែងស្រី Pancake Khemanit ដែលបានបង្ហោះនៅក្នុងអ៊ីនស្តារក្រាម
តារាសម្តែងស្រី Pancake Khemanit អុជធូបនៅវត្តភ្នំ
តារាសម្តែងស្រី Pancake Khemanit នៅវត្តភ្នំ
តារាសម្តែងស្រី Pancake Khemanit នៅវត្តភ្នំ
តារាសម្តែងស្រី Pancake Khemanit ទទួលកាដូអនុស្សាវរីយ៍ពីអ្នកគាំទ្រ
តារាសម្តែងស្រី Pancake Khemanit និងម្តាយ
តារាសម្តែងស្រី Pancake Khemanit និងម្តាយ
រូបថតអនុស្សាវរីយ៍របស់តារាសម្តែងស្រី Pancake Khemanit នៅវត្តភ្នំ
តារាសម្តែងស្រី Pancake Khemanit
តារាសម្តែងស្រី Pancake Khemanit

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម