បងប្អូនស្រីបីនាក់ រៀបរាប់ពីជីវិតតស៊ូក្នុងការបង្កើត ហាងនំខេក

 
 

ភ្នំពេញ៖ គេសង្កេតឃើញថាបច្ចុប្បន្ននេះ យុវវ័យចាប់ផ្តើមចេះបង្កើតគំនិត និងអាជីវកម្មដោយខ្លួនច្រើនមុន ដែលនេះនាំអោយការប្រកួតប្រជែងនៅលើទីផ្សារកាន់តែមានច្រើនដូចគ្នា ជាពិសេសគឺការរកស៊ីតាមប្រព័ន្ធ Online នេះតែម្តង។ ក្នុងនោះដែរ ថៅកែស្រី៣នាក់បងប្អូន ដែលគេស្គាល់ថាជាម្ចាស់ហាងនំខេក ដ៏ល្បីមួយនៅខេត្ត បាត់ដំបង យីហោ ហាវ៉ៃ ក៏បានពង្រីកទីផ្សាររបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។

ពួកគាត់បាននិយាយប្រាប់ថាចំណុច ដែលគាត់កំពុងតែឈរនៅពេលនេះមិនទាន់ អាចនិយាយបានថាជាចំណុចដ៏ជោគជ័យមួយទេ ក៏ប៉ុន្តែទំរាំតែពួកគាត់បានដេីរមកដល់ចំណុចនេះ ក៏មិនមែនជារឿងងាយស្រួល ដែលគាត់បានឆ្លងកាត់ ភាពបរាជ័យ ចំនួនពីរដងរួចមកហេីយ។

ហេីយបងស្រីច្បងកញ្ញា លីលី បានរៀបរាប់ប្រាប់ថា ដំបូងឡើយនាងបើកហាងលក់នំខេក នេះនៅខេត្តបាត់ដំបង បានរយៈពេល២ឆ្នាំ ដោយសារតែស្រលាញ់អាជីពមួយនេះ ព្រោះឪពុករបស់នាង និងម្តាយមីង គឺអ្នកធ្វើនំខេកស្រាប់។ ការសិក្សានិងស្វែងយល់ពីនំខេក ពីម្តាយមីង និង ឪពុកបានជាគ្រឹះមួយ ហើយ៣នាក់បងប្អូនស្រីៗនេះក៏បានទៅរៀនធ្វើនំ និង រចនានំ នៅប្រទេសថៃ បន្ថែមទៀត។ រយៈពេល២ឆ្នាំ ដែលអ្នកទាំង៣ បានប្រកបអាជីវកម្មមួយនេះ គឺមានការលំបាក និងតស៊ូ យ៉ាងខ្លាំង ហើយមួយរយៈចុងក្រោយនេះ ក៏បានសាកល្បងបង្ហោះនំខេកលក់នៅលើ Facebook ស្រាប់តែទទួលបានការគាំទ្រ គួរអោយកត់សំគាល់។ លីលី បានប្រាប់អោយដឹងទៀតថា មានភ្ញៀវជាច្រើនបានកុម៉្មុង នំខេក របស់នាងមិនថាតែអ្នកបាត់ដំបង រឺ ភ្នំពេញឡើយ ប៉ុន្តែការលំបាកមួយរបស់នាង និង អតិថិជននោះគឺ អតិថិជនដែលរស់នៅភ្នំពេញ គាត់តែងតែ កុម៉្មុងនំខេក ពីនាង ហើយតម្រូវអោយនាងផ្ញើរតាមរថយន្តក្រុង រឺ រថយន្តតាក់ស៊ី។ ផលលំបាកពេលដែលផ្ញើរនំខេក ពីបាត់ដំបងទៅភ្នំពេញ គឺពេលខ្លះនំខូចទ្រង់ទ្រាយ និង បាត់បង់គុណភាព ប៉ុន្តែនាងនៅតែទទួលបានគាំទ្រ និង ជំរុញពីសំណាក់អតិថិជន អោយមកបើកហាង នៅភ្នំពេញមួយទៀត ដើម្បីងាយស្រួល។

ការជំរុញពីមួយថ្ងៃទៅមួយថ្ងៃ⁣ ៣នាក់បងប្អូន នេះក៏បានពិភាក្សាគ្នា ហើយសាកល្បងមកភ្នំពេញ ប្រមាណ ២ខែ ដោយមិនទាន់រកទីតាំងច្បាស់លាស់ឡើយ។ រយៈពេល២ខែ ពួកគេបានសាកល្បង បង្ហោះលក់នំខេកជាធម្មតា នៅលើ Facebook ហើយភ្ញៀវនៅភ្នំពេញ ក៏ធ្វើការកុម៉្មុងមិនសូវជាខាននោះទេ ពេលខ្លះដឹកអោយភ្ញៀវសឹងមិនទាន់ទៀតផង។ ដោយសារតែការគាំទ្រនេះហើយទើបពួកគេ សម្រេចចិត្តរកទីតាំងច្បាស់លាស់មួយងាយស្រួលអោយអតិថិជន មកធ្វើការទិញនំបានដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មី ហាងនំខេក ហាវ៉ៃ នៅភ្នំពេញ គឺស្ថិតនៅផ្ទះលេខ 678Eo ផ្លូវកម្ពុជាក្រោម (ហួសសាលាACE សាខាសន្ធរមុខ40 m)។ ចំពោះលេខទូរស័ព្ទ ទំនាក់ទំនងមាន៖ 096 777 1833, 096 5868703 និង 085 945260។ រីឯទីតាំងខេត្តបាត់ដំបង ផ្លូវលេខ3 ទល់មុខ ហាងញូស្តាយកាត់សក់ លេខទំនាក់ទំនង 086 552279 ៕

ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ
ហាងនំខេក ហាវ៉ៃ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម