ថាម៉េច! អ៊ីវ៉ា បដិសេធដំណឹង​ថា ខ្លួន​ចាកចេញ​ពី​ សាន់ដេ​?

 
 

(ភ្នំពេញ)៖ មួយរយៈកន្លងមកទស្សនិកជន ដែលនិយមគាំទ្រ តារាចម្រៀងស្រី រាងតូចច្រឡឹង កញ្ញា អ៊ីវ៉ា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានខ្យល់បក់បោកមួយមេធំ ក្នុងស្រទាប់សិល្បៈថា អ៊ីវ៉ា ត្រៀមខ្លួនចាកចេញពីសាន់ដេ ហក់ចូលហង្សមាស ខណៈដំណឹងនេះមិនទាន់ច្បាស់ការ នៅឡើយទេ ដោយគ្មានការអះអាង ពីសាមីខ្លួន។ ដោយមានឱកាសចំពេលដែល អ៊ីវ៉ា ធ្វើការ Live ម្សិលមិញនេះ ធ្វើឲ្យចម្ងល់ដែលទស្សនិកជន បានរក្សាទុកជាយូរមកហើយ ត្រូវបានទម្លាយឡើង ដោយការសួរចំៗទៅ កញ្ញា អ៊ីវ៉ា ផ្ទាល់តែម្ដង។

ជាក់ស្ដែង ជារឿងមួយដែលផ្ទុយស្រឡះ ពីដំណឹងចចាមអារ៉ាមនេះ នៅម្សិលមិញនេះ អ៊ីវ៉ា បានធ្វើការ Live ជជែកកម្សាន្ត ជាមួយអ្នកគាំទ្រ របស់នាង ដោយមានអ្នកខ្លះសួរថា តើបងចេញពីសាន់ដេ មែនទេ ? អ៊ីវ៉ាបានឆ្លើយច្រានចោល ទាំងទឹកមុខញញឹមស្រស់ថា «ខ្ញុំអត់មានចេញពីសាន់ដេនោះទេ»។

គួរឲ្យដឹងថា ទោះបីជាចម្លើយចេញពីមាត់ កញ្ញា អ៊ីវ៉ា ក៏ដោយ នៅតែមានទស្សនិកជនមួយចំនួន មិនទាន់មានការជឿជាក់ថា នេះគ្រាន់តែជាការនិយាយលេង ឬក៏មែនទែននោះទេ ព្រោះនៅពេលថ្មីៗនេះ កញ្ញា អ៊ីវ៉ា ដូចមិនទាន់ចេញបទចម្រៀងថ្មី ក្នុងផលិតកម្មសាន់ដេនោះទេ។ ជាហេតុធ្វើឲ្យអ្នកគាំទ្រនាង នៅតែសង្ស័យជាប់ជានិច្ច។ អ្វីដែលពិសេសនោះ គឺទោះនាងទៅដល់ទីណា ស្ថិតក្រោមទ្រនំរបស់ផលិតកម្មណាក៏ដោយ ក៏អ្នកគាំទ្ររបស់នាង នៅតែបន្ដការគាំទ្របន្ដទៀតដែរ៕

អ៊ីវ៉ា បដិសេដ​ដំណឹង​ថា ខ្លួន​ចាកចេញ​ពី​ សាន់ដេ
អ៊ីវ៉ា បដិសេដ​ដំណឹង​ថា ខ្លួន​ចាកចេញ​ពី​ សាន់ដេ
អ៊ីវ៉ា បដិសេដ​ដំណឹង​ថា ខ្លួន​ចាកចេញ​ពី​ សាន់ដេ
អ៊ីវ៉ា
អ៊ីវ៉ា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម