ចង់ដឹងថា តើកំពូលតារាចម្រៀងទាំងបី ឱក សុគន្ធកញ្ញា, មាស​ សុខសោភា និង ពេជ្រ សោភា មានអាយុពិតប៉ុន្មានឬអត់?

 
 

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ និងកំពុងមានប្រជាប្រិយភាពចំនួន៣ដួង ដែលទទួលបានការពេញចិត្តពី ទស្សនិកជនជាច្រើន ជាពិសេសមិត្តៗយុវវ័យជាច្រើនគាំទ្រ គឺឱក សុគន្ធកញ្ញា មាស សុខសោភា និង ពេជ្រ សោភា។ អ្នកទាំងបី ត្រូវបានទស្សនិកជននាំគ្នាសរសើរថា ច្រៀងពីរោះ និង ចេះថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យទៀតផង ប៉ុន្ដែស្របពេលជាមួយគ្នានេះដែរ អ្នកទាំង ៣ មានវ័យ៣០ ឆ្នាំប្លាយទៅហើយ។ ខាងក្រោមនេះ គឺជាការសង្ខេបខ្លះៗពីប្រវត្តិតារាចម្រៀងទាំង ៣ ដួង៖

១/ កញ្ញា ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី ១៤ កញ្ញា ឆ្នាំ ១៩៨៧ នៅរាជធានីភ្នំពេញ មានកម្ពស់ ១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ និងមានបងប្អូន៣នាក់។ បើគិតមកដល់ពេលនេះនាង មានអាយុ៣០ ឆ្នាំ។

កញ្ញា ឱក សុគន្ធកញ្ញា

២/ អ្នកនាង មាស សុខសោភា ជាកំពូលតារាចម្រៀងស្រីរបស់ផលិតកម្មថោន មាស សុខសោភា កើតនៅថ្ងៃទី ២៩ មករា ឆ្នាំ ១៩៨៤ នៅខេត្តកំពង់ស្ពឺ មានកម្ពស់ ១ ម៉ែត្រ ៦១ សង់ទីម៉ែត្រ ជាកូនទី២ ក្នុងចំណោមបងប្អូន ៣ នាក់ ប្រុស២ ស្រី១ ហើយបច្ចុប្បន្ននេះនាងមាន អាយុ ៣៣ ឆ្នាំ។

អ្នកនាង មាស សុខសោភា

៣/ អ្នកនាង ពេជ្រ សោភា កើតនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩៨៤ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានកម្ពស់ ១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ជាកូនទី៥ ក្នុងចំណោមបងប្អូន៥ នាក់ប្រុស១ ស្រី៤ ។ បើគិតមកដល់ពេលនេះ មានអាយុ ៣៣ ឆ្នាំ ៕

អ្នកនាង ពេជ្រ សោភា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម