មិនប្រាកដថា បានស្វាមីសេដ្ឋី មានក្តីសុខទេ ពេលនេះ Aff Taksaorn កំពុងតែបញ្ចេញអារម្មណ៍ប្លែកៗ!

 
 

ថៃ: ដូចជា ប្រិយមិត្តបានជ្រាបរួចមកហើយ នូវការលេចធ្លាយរឿងស្វាមីរបស់នាង Aff Taksaorn  ដែលល្បីថា កំពុងតែផិតក្បត់ ជាមួយនឹងអ្នកអានសារព័ត៌មានម្នាក់។

ក្រោយមក ក៏អ្នកទាំងពីរ បានបកស្រាយ ពីរឿងនេះ ដោយអះអាងថា វាមិនមែនជារឿងពិតនោះឡើយ។

ប៉ុន្តែ អ្នកគាំទ្រ មិនបានជឿពាក្យសម្តីរបស់នាងនិយាយនោះទេ ព្រោះថា នាងលែងបង្ហោះរូបជាមួយស្វាមី និងបង្ហាញភាពទុក្ខសោក តាមបណ្តាញសង្គម។

មិនតែប៉ុណ្ណោះ គេក៏បានប្រទះឃើញនាង បានបង្ហាញនូវអារម្មណ៍មួយចំនួនរបស់ខ្លួន នៅក្នុង គណនី Instagram ផ្ទាល់ខ្លួន តាមរយៈវីដេអូក្នុងរឿង “បុណ្យភ្លើង” ដែលឈុត ឆាកនោះ បានបង្ហាញពីសង្រ្គាមពាក្យសម្តី រវាងប្រពន្ធដើម និងជនទីបីផងដែរ។

វាជារឿងគួរឲ្យចាប់អារម្មណ៍ ដែលជារឿយៗ នាងកម្របង្ហោះសារ ឬវីដេអូកម្សត់បែបនេះណាស់ ទើបតែពេលនេះទេ នាងកំពុងតែបង្ហាញឲ្យមហាជន ដឹងថា មិនប្រាកដថា នាងមានស្វាមីសេដ្ឋី ឬអ្នកមាន នាងមានសុភមង្គលនោះទេ៕

ខាងក្រោមនេះ ជាវីដេអូដែលនាងបានបង្ហាញក្នុង IG: 

Aff Taksaorn និងស្វាមី
Aff Taksaorn
Aff Taksaorn និងស្វាមី
Aff Taksaorn



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម