មើលរូបភាពទាំងនេះទើបដឹងច្បាស់ថា ឱក សុគន្ធកញ្ញា ត្រូវប៉ាន់តែ...

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ល្បីសឹងគ្រប់បទកញ្ញា ឱក សុគន្ធកញ្ញា តែងបង្ហាញមុខលើឆាកជាតិ និងអន្តរជាតិជាច្រើនរាប់ភ្លេច ហើយបន្ថែមពីលើសមត្ថភាពច្រៀង កញ្ញា ក៏មានទេពកោសល្យខាងរាំ និងសម្ដែងបានយ៉ាងល្អផងដែរ។

ក្នុងនោះអ្នកគាំទ្រភាគច្រើនក៏បានដឹងហើយថាម្ចាស់បទ «ចង់ទៅៗទៅ» រូបនេះក៏និយមលេងស្ទីលតុបតែងខ្លួនប្លែកៗ ពិសេសគឺស្បែកជើងតែម្ដង ព្រោះវាក៏ជាផ្នែកមួយសំខាន់ដើម្បីបង្កើនភាពទាក់ទាញដល់កញ្ញា ថែមមួយកម្រិតទៀត។

ចំពោះប្រិយមិត្ត ពេលបានទស្សនារូបភាពទាំងនេះ នោះនឹងដឹងកាន់តែច្បាស់ថា ឱក សុគន្ធកញ្ញា ត្រូវប៉ាន់បានតែ ស្បែកជើងប៉ាតាតែប៉ុណ្ណោះ ព្រោះមិនថារាល់ពេលឡើងសម្ដែងលើឆាក ឬមានដំណើរកម្សាន្តបែបឯកជននោះទេ តារាស្រីសម្ដីពិរោះរូបនេះតែងពាក់ស្បែកជើង ប៉ាតា ជាងស្បែកជើងម៉ូតផ្សេងៗ ដែលខុសពីតារាស្រីផ្សេងទៀត ដែលនិយមលេងម៉ូតស្បែកជើងកែងចោទខ្ពស់ៗ។

យ៉ាងណាមិញ មិនមែនគ្រប់កម្មវិធី កញ្ញា ឱក សុគន្ធកញ្ញា ពាក់តែស្បែកជើងប៉ាតាតែមួយមុខនោះទេ ក៏មានពេលខ្លះកញ្ញា ប្ដូរការតុបតែងមួយនេះទៅតាមស្ថានភាពដែរ គ្រាន់តែ កញ្ញា មានរសនិយមលើស្បែកជើងប៉ាតាជាងគេតែប៉ុណ្ណោះ៕ 

ខាងក្រោមនេះជារូបភាព សុគន្ធកញ្ញា ពាក់ស្បែកជើងប៉ាតា៖

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពាក់ស្បែកជើង ប៉ាតា ពេលសម្ដែង

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពាក់ស្បែកជើង ប៉ាតា ពេលធ្វើដំណើរកម្សាន្ត

មតិ​យោបល់
 
មើលព័ត៌មានផ្សេងៗទៀត

ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

(មើលទាំងអស់)
 
សេវាកម្មពេញនិយម

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 
បណ្តាញទំនាក់ទំនងសង្គម