ករុណា ពេជ្រ ដើម្បីឪពុក បន់អស់ហើយ សូម្បីផ្លូវងងឹត!

 
 

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ដែល ឪពុក ករុណា ពេជ្រ បានចូលមន្ទីរពេទ្យ រហូតមកទល់ពេលនេះ អ្នកមានគុណលោក មិនទាន់ដឹងខ្លួននៅឡើយទេ។

ក្នុងនោះដែរ លោក ករុណា ពេជ្រ កាន់តែមានការបារម្ភ ជាមួយនឹង ស្ថានភាពឪពុកជាពន់ពេក ដោយព្យាយាមរកគ្រូពេទ្យល្អៗ ដើម្បីព្យាបាលជំងឺឪពុកលោក ឲ្យបានជាសះស្បើយឡើងវិញ។

មិនត្រឹមតែលោក ព្យាយាមទាំងខាងវិទ្យាសាស្ត្រ ប៉ុណ្ណោះទេ សូម្បីខាងផ្លូវងងឹត ក៏លោក បានអុជធូបបន់ស្រន់ផងដែរ ព្រោះខ្លាចលោក និងឪពុក និយាយប៉ះពាល់អ្វី។

កាលពីប៉ុន្មានម៉ោងមុន លោកបានទៅសែនព្រេង នៅតំបន់មួយកន្លែង ជាមួយនឹង គ្រឿងដង្វាយមួយចំនួន។ ហើយលោក ក៏បានសរសេរសារថា «ធ្លាប់តែមកជាមួយប៉ាឥឡូវប៉ា ឈឺ កូនមកសែនជំនួសប៉ា ម្នាក់ឯង ដើម្បីលាមាត់ លាសម្តី ជាមួយម្ចាស់ទឹកម្ចាស់ដី។ ហើយសូមម្ចាស់ទឹក ម្ចាស់ដី កុំប្រកែប្រកាន់ប៉ាខ្ញុំ ហើយសូមអោយគាត់បានដឹងខ្លួនឆាប់ៗ .... បន្ទាប់ពីទទួលដង្វាយនេះហើយ.....»។

ជាមួយគ្នានោះដែរ អ្នកគាំទ្រ ក៏បានជូនពរឲ្យ ឪពុកលោក ឆាប់ជាសះស្បើយ ក្នុងពេលឆាប់ៗផងដែរ៕

ករុណា ពេជ្រ
ករុណា ពេជ្រ បន់ស្រន់ទាំងផ្លូវ​ ងងឹត
ករុណា ពេជ្រ បន់ស្រន់ទាំងផ្លូវ​ ងងឹត
ករុណា ពេជ្រ បន់ស្រន់ទាំងផ្លូវ​ ងងឹត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម