អ៊ីវ៉ា បញ្ចេញរូបភាពមួយសន្លឹកនេះធ្វើឲ្យហ្វេន រំភើបខ្លាំង!

 
 

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ជួរមុខ កញ្្ា អ៉ីវ៉ា ហាក់ស្ងាត់បាត់់មុខពីសិល្បៈ នារយៈពេលចុងក្រោយនេះ។ ហើយដូចប្រិយមិត្តបានដឹងស្រាប់ហើយថា កន្លងមកតែងតែមានដំណឹង លេចឮថាតារាចម្រៀងស្រី រូបនេះ បានត្រៀមដើរចេញ ពីទ្រនំចាស់ផលិតកម្ម «សាន់ដេ» ប៉ុន្តែដំណឹងនេះ ជារឿយៗត្រូវបានសាមីខ្លួន  ច្រានចោលជាបន្តបន្ទាប់។

ជាក់ស្ដែង ការបាត់មុខរបស់ម្ចាស់បទ«អ្នកម្ដាយកម្សត់» រូបនេះ បានធ្វើឲ្យប្រិយមិត្ត ព្រួយបារម្ភជាខ្លាំង ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ មុននេះបន្តិច តារាស្រី ដែលមកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អីុវ៉ា បានបង្ហោះរូបភាព ខ្លូនកំពុងថតចម្រៀងថ្មីព្រមទាំងបង្កប់នូវសារដ៏មានន័យថា៖« ខានចូលបន្ទប់ស្ទូឌីយោ យូរហើយ អីលូវដល់ពេលត្រលប់មកវិញហើយ រំលឹកមេរៀនចាស់ ឆាប់ៗនេះ ម្នាក់នេះមិនទៅណាទេ»

គ្រាន់តែឃើញ រូបភាពនិងសារនេះភ្លាម ធ្វើឲ្យអ្នកគាំទ្ររបស់កញ្ញា សប្បាយចិត្ត មិនស្ទើរនោះទេ ព្រោះការខកខាន នៃការចេញបទចម្រៀងរបស់នាង ដូចជាយូរខ្លាំង ជាហេតុធ្វើឲ្យទស្សនិកជន អន្ទះសារ ចាំមើលបទថ្មីនេះ។

យ៉ាងណាមិញ កញ្ញា អ៉ីវ៉ា ក៏មិនបានបញ្ជាក់ច្បាស់ថា នោះជាបទអ្វី ហើយត្រៀមចេញបទថ្មីនេះ ក្នុងផលិតសាន់ដេ ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំទស្សនា ទាំងអស់គ្នា ក្នុងពេលឆាប់ៗនេះ ប៉ុណ្ណោះ៕

តារាចម្រៀង អ៉ីវ៉ា
តារាចម្រៀង អ៉ីវ៉ា
តារាចម្រៀង អ៉ីវ៉ា
តារាចម្រៀង អ៉ីវ៉ា
តារាចម្រៀង អ៉ីវ៉ា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម