ខ្ពុរប្រេងធម្មជាតិទាំងនេះ ២០នាទីរាល់ព្រឹក អស់បញ្ហាក្លិនមាត់មិនល្អ ធ្វើឱ្យធ្មេញស ថែមទាំងជំនួយសុខភាពមាត់ធ្មេញទៀត

 
 

សុខភាពមាត់ធ្មេញជារឿងសំខាន់ ដែលអ្នកត្រូវតែចាប់អារម្មណ៍ និងថែរក្សាឱ្យបានល្អ ដើម្បីបង្កាមេរោគ និងជំងឺមាត់ធ្មេញផ្សេងៗ ជាពិសេសគឺបញ្ហាក្លិនមាត់តែម្តង។ ពេលនៅជិតនរណាម្នាក់ មិនថានៅក្នុងចំណោមមនុស្សម្នា មិត្តភក្តិ គ្រួសារ ឬមនុស្សជាទីស្រលាញ់នោះទេ ប្រសិនជាអ្នកមានក្លិនមាត់មិនល្អ មិនត្រឹមតែខ្មាសគេទេ ថែមទាំងបាត់បង់ទំនុកចិត្ត និងមន្តស្នេហ៍អស់មួយភាគធំផងដែរ។

ដូច្នេះហើយ បានជាថ្ងៃនេះយើងលើកយករូបមន្តងាយៗបែបធម្មជាតិមួយ ដោយគ្រាន់តែជ្រើសប្រើប្រេងធម្មជាតិងាយៗ អ្នកប្រាកដជាអស់បារម្ភរឿងបញ្ហាសុខភាព មាត់ធ្មេញ និងបញ្ហាក្លិនមាត់ជាមិនខាន។

កុំឱ្យខាតពេលមកតាមដាន ថាតើប្រេងណាខ្លះដែលអាចជួយដល់សុខភាពមាត់ធ្មេញ និងក្លិនមាត់សម្រាប់អ្នកបាន៖

សុខភាពមាត់ធ្មេញជារឿងសំខាន់ ដែលអ្នកត្រូវតែចាប់អារម្មណ៍ និងថែរក្សាឱ្យបានល្អ ដើម្បីបង្កាមេរោគ និងជំងឺមាត់ធ្មេញផ្សេងៗ

# ក្បួនបុរាណខ្ពុរមាត់ដោយប្រើប្រេងធម្មជាតិ

អ្នកអាចប្រើប្រេងធម្មជាតិណាមួយក៏បាន តែយកល្អ គួរតែប្រើប្រេងដូងក៏បាន ប្រេងអូលីវក៏បានសម្រាប់យកមកប្រើប្រាស់ទើបល្អ និងមានប្រសិទ្ធខ្ពស់ ។

ការអនុវត្ត

- ជាដំបូងអ្នកអាច យកប្រេងដូង ឬប្រេងអូលីវ (Olive extra virgin oil អាចរកបាននៅផ្សារទំនើប) ២ ទៅ៣ស្លាបព្រា ល្មមអ្នកអាចបៀមនៅក្នុងមាត់បាន។

ជាដំបូងអ្នកអាច យកប្រេងដូង ឬប្រេងអូលីវ (Olive extra virgin oil អាចរកបាននៅផ្សារទំនើប) ២ ទៅ៣ស្លាបព្រា ល្មមអ្នកអាចបៀមនៅក្នុងមាត់បា

- បន្ទាប់មកយកប្រេងនោះដាក់បៀមទុកនៅក្នុងមាត់ឱ្យបាន ២០នាទី សឹមខ្ជាក់ចេញ ហើយខ្ពុរមាត់ជាមួយនឹងទឹកក្តៅឧណ្ហៗ។

បន្ទាប់មកយកប្រេងនោះដាក់បៀមទុកនៅក្នុងមាត់ឱ្យបាន ២០នាទី សឹមខ្ជាក់ចេញ ហើយខ្ពុរមាត់ជាមួយនឹងទឹកក្តៅឧណ្ណៗ

- ជាចុងក្រោយអ្នកអាចដុសសម្អាតធ្មេញ ជាមួយនឹងថ្នាំដុសធ្មេញជាធម្មតា។

- អ្នកត្រូវតែអនុវត្តវិធីនេះ រាល់ពេលព្រឹកភ្ញាក់ពីគេងភ្លាមៗ ពេលពោះទទេ មិនទាន់ទទួលទានអាហារពេលព្រឹក និងមិនទាន់ដុសសម្អាតធ្មេញទើបអាចជួយបង្កើនប្រសិទ្ធភាព។ ឬ អ្នកអាចប្រើប្រាស់វិធីនេះបន្ថែមរាល់ពេលយប់មុនពេលចូលគេងក៏បាន។

ជាចុងក្រោយអ្នកអាចដុសសម្អាតធ្មេញ ជាមួយនឹងថ្នាំដុសធ្មេញជាធម្មតា

# អត្ថប្រយោជន៍របស់ប្រេងខ្ពុរមាត់

ការប្រើប្រេងខាងលើមកខ្ពុរមាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែអាចជួយបំបាត់ក្លិនមាត់ដ៏សែនអាក្រក់នោះទេ តែថែមទាំងអាចជំនួយសុខភាពមាត់ធ្មេញ បានច្រើនយ៉ាងផងដែររួមមាន៖

- ជួយធ្វើឱ្យធ្មេញ ស រឹងមាំ និងស្រស់ថ្លា

- អាចការពារ និងបំបាត់បញ្ហាប្រហោងធ្មេញបាន

- ប្រឆាំង និងកម្ចាត់មេរោគបាក់តេរីដែលមាននៅក្នុងមាត់ធ្មេញ ព្រមទាំងការឆ្លងមេរោគផ្សេងៗ

- កម្ចាត់កំណកដែលនៅជាប់ធ្មេញ

- ជាពិសេស វិធីនេះថែមទាំងអាចជួយបំបាត់អាការឈឺក្បាល បញ្ហាស្បែក រលាកសន្លាក់ ជំងឺហឺត ជំងឺឆ្លង និងជំងឺទាក់ទងនឹងអតុល្យភាពអរម៉ូនផ្សេងបានជាច្រើនមុខទៀត៕ 

ការប្រើប្រេងខាងលើមកខ្ពុរមាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែអាចជួយបំបាត់ក្លិនមាត់ដ៏សែនអាក្រក់នោះទេ តែថែមទាំងអាចជំនួយសុខភាពមាត់ធ្មេញ បានច្រើនយ៉ាងផងដែរ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម