ឃើញគ្រួសារលំបាក ក្មេងប្រុសរៀនត្រឹមថ្នាក់ទី៤ សុខចិត្តធាក់កង់លក់ទឹក ដើម្បីរកប្រាក់ (មានវីដេអូ)

 
 

ថៃ៖ ក្មេងប្រុសជនជាតិថៃម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយពេលឃើញប្អូនប្រុសខំរកប្រាក់ជូនគ្រួសារទាំងវ័យក្មេង តាមរយៈវីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបានសម្តែងការអាណិតដល់រូបប្អូនជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ វីដេអូមួយនេះក៏មានអ្នកចូលទស្សនារហូតដល់ជាង៤ លានដងឯណោះ តាមរយៈវេបសាយថៃមួយបានបង្ហោះកាលពីពេលថ្មីៗនេះ។នៅក្នុងនោះដែរ ក្មេងប្រុសរៀនថ្នាក់ទី៤ នៅក្នុងសាលារៀនមួយនៅលើទឹកដីខេត្តភូកេត ដែលមានមុខមាត់គួរឲ្យស្រលាញ់ បានធាក់កង់ លក់ទឹកភេសជ្ជៈជាប្រចាំថ្ងៃរាល់ពីទំនេរសម្រាកពីការសិក្សាម្តងៗ។

លើសពីនេះ ត្រូវបានគេដឹងថាប្អូនប្រុសសុខចិត្តលក់បែបនេះទាំងខ្លួននៅក្មេង ក៏ដោយសារតែជីវភាពនៅក្នុងគ្រួសារកំពុងតែជួបការខ្វះខាត ដូច្នោះក្មេងតូចរូបនេះក៏ធ្វើបែបនេះ ដើម្បីរកប្រាក់ជួយសម្រាលបន្ទុកគ្រួសារយ៉ាងដូច្នោះ។

យោងតាមរយៈវីដេអូមួយនោះឃើញថា ប្អូនប្រុសបង្ហាញទឹកមុខយ៉ាងសប្បាយនៅពេលដែលគេបានឃើញភ្ញៀវហៅទិញម្តងៗ តែទឹកមុខក៏បានបង្កប់នូវភាពនឿយហត់ផងដែរ។

ក្រោយពីបានទស្សនារួចអ្នកគាំទ្រជាច្រើនពិតជាមានចិត្តអាណិតដល់រូបប្អូន និងមានពាក្យសរសើរ នៅពេលដែលប្អូនប្រុស មានទឹកចិត្តចេះជួយ និងគិតគូដល់គ្រួសារបែបនេះ ស្របពេលដែលឃើញគ្រួសារកំពុងជួបទុក្ខលំបាក៕

ប្រភពវីដេអូ៖Hot News ประเทศไทย

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ
ក្មេងប្រុសដែលលក់ទឹកតាមផ្លូវ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម