មិនដឹងជាទឹកដោះម្តាយថ្លៃ ឬ ធ្វើបុណ្យដល់ទេ?! ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីម្សិលមិញ នៅរស់តែក្មេងប្រុសម្នាក់ ក្រៅពីហ្នឹងស្លាប់ទាំងអស់!

 
 

ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់មានសំណាងហួសដែលរួចរស់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅតំបន់ភ្នំមួយ ស្ថិតនៅប៉ែកខាងកើតប្រទេសឥណ្ឌូនេស៊ី កាលពីម្សិលមិញនេះ។

ក្មេងប្រុសដែលនៅរស់ម្នាក់គត់ ក្រោយហេតុការណ៍ធ្លាក់យន្តហោះ

គួរឱ្យដឹងថា យន្តហោះធុនតូចម៉ាក Pilatus ដែលផលិតនៅប្រទេសស៊្វីសមួយគ្រឿង បានដាច់ការទាក់ទងជាមួយភ្នាក់ងារគ្រប់គ្រងចរាចរណ៍លើអាកាសកាលពីថ្ងៃសៅរ៍ អំឡុងការហោះហើរដែលតាមការកំណត់ត្រូវធ្វើឡើងក្នុងរយៈពេលប្រមាណ ៤០ នាទីប៉ុណ្ណោះ នៅតំបន់ដាច់ស្រយាលនៃខេត្តប៉ាពួរ (Papua)។

“អ្នកដំណើរ ៨ នាក់ត្រូវបានរកឃើញស្លាប់ និងនៅរស់តែម្នាក់គត់” វរសេនីយ៍ទោ Dax Sianturi ដែលជាអ្នកនាំពាក្យឱ្យអង្គភាពយោធាប្រចាំខេត្តប៉ាពួរ បានឱ្យដឹងដូច្នេះ។  

ក្រុមសង្គ្រោះកំពុងព្យាយាមយកជនរងគ្រោះចេញ

លោកបានបន្ថែមទៀតថា “ពេលនេះ មូលហេតុនៃការធ្លាក់មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែការស៊ើបអង្កេតនឹងត្រូវធ្វើឡើងដោយ គណៈកម្មាធិការជាតិគ្រប់គ្រងសុវត្ថិភាពធ្វើដំណើរ”។

គួរបញ្ជាក់ថា យន្តហោះនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនជួលយន្តហោះឯកជនមួយឈ្មោះ Dimonim Air ដែលដឹកអ្នកដំណើរ ៧ នាក់ ព្រមទាំងនាវិក ២ រូបផងដែរ។  

ក្រុមសង្គ្រោះកំពុងព្យាយាមយកជនរងគ្រោះចេញ

មុនហេតុការណ៍នេះកើតឡើង អ្នកភូមិនៅក្បែរស្រុកអុកាតឹម (Okatem) បានលឺសម្រែកដ៏ខ្លាំងមួយ បន្ទាប់មកក៏ឮសំឡេងផ្ទុះតែម្តង។

ក្រុមស្វែងរក និងសង្គ្រោះជាច្រើនបានដើរអស់រយៈពេល ២ ម៉ោង ទើបទៅដល់ទីតាំងយន្តហោះធ្លាក់ក្នុងតំបន់ព្រៃក្រាស់ លើចំហៀងម្ខាងនៃភ្នំមួយក្នុងស្រុក អុកស៊ីប៊ីល (Oksibil) នៅព្រឹកថ្ងៃអាទិត្យនេះ និងនៅយកសាកសពចេញរហូតដល់ជិតថ្ងៃត្រង់។  

កម្ទេចយន្តហោះដែលធ្លាក់នៅខេត្តប៉ាពួរ

គួរឱ្យដឹងថា ឥណ្ឌូនេស៊ីពឹងផ្អែកយ៉ាងខ្លាំងលើមធ្យោបាយធ្វើដំណើរតាមអាកាស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកោះរាប់ពាន់កន្លែងរបស់ខ្លួន ប៉ុន្តែមានកំណត់ត្រាសុវត្ថិភាពហោះហើរដ៏អាក្រក់ និងធ្លាប់មានជនរងគ្រោះដល់ជីវិតជាច្រើន ដោយករណីធ្លាក់យន្តហោះប៉ុន្មានឆ្នាំថ្មីៗនេះ។ 

ជាពិសេសគឺខេត្តប៉ាពួរនេះតែម្តង ដែលពិតជាពិបាកធ្វើដំណើរទៅដល់ណាស់ ដោយនៅខែកក្កដាឆ្នាំមុន មនុស្ស ៥ នាក់បានស្លាប់ ក្រោយយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅក្បែរស្រុកវ៉ាមេណា (Wamena) ក្នុងខេត្តដដែលនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម