ផ្ទុះអ្នកស៊ែរ ពេញហ្វេសប៊ុក ពេលឃើញវីដេអូដ៏ក្តុកក្តួល របស់Pat Napapa (មានវីដេអូ)

 
 

ថៃ៖ ជីវិតរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នាង Pat Napapa ត្រូវបានគេដឹង និងជ្រាបច្បាស់ថា នាងជាតារាមួយរូប ដែលខុសពីតារាដទៃតែងតែជួបនូវសុភមង្គលជានិច្ច ក៏ប៉ុន្តែចំណែកឯតារារូបនេះវិញ មិនសូវមានសុភមង្គលនោះទេ ពោលគឺនាងតែងតែជួបរឿងកម្សត់នៅក្នុងជីវិតជាច្រើនដង។

ដូចប្រិយមិត្តបានដឹងហើយថា ស្វាមីរបស់តារារូបនេះត្រូវបានជាប់គុក អស់រយៈពេលជាច្រើនឆ្នាំ ខណៈពេលដែលនាងត្រូវរកប្រាក់ចិញ្ចឹមមើលថែកូនប្រុសជាទីស្រលាញ់ តែម្នាក់ឯង តែទោះជាត្រូវជួបរឿងពិបាកទាំងនេះ តារារូបនេះនៅតែខំប្រឹងដើម្បីគ្រួសារដដែល ស្របពេលដែលមានមនុស្សជាច្រើន នៅជុំវិញនាងបានលើកទឹកចិត្ត។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មិត្តរួមសិល្បៈរបស់នាងប៉ុន្មាននាក់ បានធ្វើឲ្យតារារូបនេះទប់អារម្មណ៍ពុំបាន សម្រក់ទឹកភ្នែកទាំងកណ្តាលឆាក នៅមុខអ្នកទស្សនាជាច្រើននាក់។ ដោយក្នុងនោះឃើញថាពួកគេបានលើកយកបទចម្រៀងមួយបទ មកច្រៀងឲ្យនាងស្តាប់ ដើម្បីធ្វើការលើកទឹកចិត្តដល់នាង ឲ្យដើរទៅមុខជាបន្ត។

ដោយសារតែអត្ថន័យចាក់ដោតអារម្មណ៍របស់នាង បានធ្វើឲ្យទឹកភ្នែកក៏ហូរចុះមក ទោះបីជានាងខំប្រឹងទប់មិនឲ្យហូរប៉ុណ្ណា។ ជាមួយគ្នានេះ កូនប្រុសរបស់នាងក៏បានដើរមក ធ្វើឲ្យនាងកាន់តែក្តុកក្តួលក្នុងចិត្ត កាន់តែខ្លាំងឡើងទៀត។

ក្រោយពីបានទស្សនាវីដេអូនេះ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រក់ទឹកភ្នែកទៅតាមរូបនាង និងមានអ្នកស៊ែរច្រើនសន្ធឹកសន្ធាប់ គួរឲ្យកត់សម្គាល់៕

ប្រភពវីដេអូ៖4 โพดำ

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នាង Pat Napapa
នាង Pat Napapa
នាង Pat Napapa
នាង Pat Napapa និងកូន
នាង Pat Napapa និងកូន


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម