Sornram ប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងសាមញ្ញខ្លាំងមែនទែន ទោះបីខ្លួនមានឈ្មោះជាតារាសម្តែងល្បីល្បាញប្រចាំប្រទេស!

 
 

ថៃ៖ តារាសម្តែងប្រុស Sornram ជាតារាមួយដួង ដែលនៅតែមានប្រជាប្រិយភាពជានិច្ចនៅក្នុងដួងចិត្តរបស់អ្នកគាំទ្របានយូរឆ្នាំ និងមិនចាញ់អ្នកសិល្បៈរួមជំនាន់របស់លោកនោះទេ។ ប៉ុន្តែបើក្រឡេកមកមើលពីជីវិតប្រចាំថ្ងៃរបស់តារាប្រុសរូបនេះវិញគឺពិតជាសាមញ្ញ និងធម្មតាខ្លាំងណាស់ មិនហាយសូរ ឬទាន់សម័យដូចតារាផ្សេងៗឡើយ។ 

ជាក់ស្តែង ជារៀងរាល់ថ្ងៃគេតែងឃើញលោក Sornram ទិញចំណីអាហារញ៉ាំតាមផ្លូវ ញ៉ាំអាហារតាមវាលស្រែ ញ៉ាំអាហារនៅលើកាំជណ្តើរ ចូលញ៉ាំអាហារតាមហាងអាហារតូចៗ ដោយមិនប្រកាន់ខ្លួនជាតារាល្បីល្បាញអ្វីនោះទេ។

មិនតែប៉ុណ្ណោះ លោកក៏ជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសចូលចិត្តជួយអ្នកដទៃ និងមានសទ្ធាជ្រះថ្លាក្រោកមកដាក់បាត្រលោកតាំងពីព្រឹកព្រលឹមផងដែរ។

ចំណុចទាំងអស់នេះហើយ ដែលបានធ្វើឱ្យគេចាប់អារម្មណ៍ និងនៅតែចូលចិត្តលោក Sornram ដដែល ទោះបីជាបច្ចុប្បន្ននេះលោកមិនបានលេងរឿង ឬថតឃោសនាអ្វីច្រើនដូចកាលពីមុនក៏ដោយ។

គួរឱ្យដឹងផងដែរថា ពេលនេះលោក Sornram ក៏ត្រៀមនឹងក្លាយទៅជាឪពុករបស់គេផងដែរ ក្រោយពេលចុះអេតាស៊ីវិលស្របច្បាប់ជាមួយនឹងភរិយាកាលពីថ្ងៃទី ២១ ខែកញ្ញា កន្លងទៅនេះ៕

ទស្សនារូបភាពខាងក្រោមដោយមេត្រី៖  

តារាសម្តែង Sornram ញ៉ាំអាហារនៅហាងតូចៗ
តារាសម្តែង Sornram ញ៉ាំអាហារនៅហាងតូចៗ
តារាសម្តែង Sornram ញ៉ាំអាហារតាមផ្លូវ
តារាសម្តែង Sornram ញ៉ាំអាហារតាមផ្លូវ
តារាសម្តែង Sornram ដាក់បាត្រលោក
តារាសម្តែង Sornram ដាក់បាត្រលោក
តារាសម្តែង Sornram ចែកអាហារដល់អ្នកក្រ
តារាសម្តែង Sornram ញ៉ាំអាហារនៅស្រុកស្រែ
តារាសម្តែង Sornram ញ៉ាំអាហារនៅស្រុកស្រែ
តារាសម្តែង Sornram ញ៉ាំអាហារនៅលើកាំជណ្តើរ
តារាសម្តែង Sornram និងភរិយា
តារាសម្តែង Sornram

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម