ចូលរួមអបអរសាទរផង! ថ្ងៃនេះតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតកញ្ញា សូរ្យ អេណា រៀបអាពាហ៍ពិពាហ៍ហើយ!

 
 

ភ្នំពេញ៖ នៅព្រឹកនេះតារាបង្ហាញម៉ូតសម្បុរខ្មៅស្រអែមកញ្ញា សូរ្យ អេណា បានចូលរោងការតាមប្រពៃណីហើយ ជាមួយនឹងអនាគតស្វាមីជាទីស្រលាញ់របស់ខ្លួនគឺលោក Maurice Boumence ដែលជាជនជាតិហូទ្បង់។

ដោយយោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព បានឱ្យដឹងយ៉ាងដូច្នេះថា៖

«កញ្ញា សូរ្យ អេណា តារាបង្ហាញម៉ូតល្បីឈ្មោះ បានកំពុងចូលរោងការថ្ងៃនេះជាមួយលោក Maurice Boumence ជនជាតិហូទ្បង់ អតីតប្រធានគ្រប់គ្រងការិល័យជួរមុខរបស់សណ្ឋាគារ Sofitel Phnom Penh បច្ចុប្បន្នផ្លាស់ទៅធ្វើការនៅទីក្រុងហុងកុង។ សូមជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង និងមានសុភមង្គលជាមួយគ្នាជារៀងរហូត។ Congratulation Enna & Mourice special day 06 April 2019 !» ។

គួរឱ្យដឹងផងដែរថា កញ្ញា សូរ្យ អេណា ត្រូវបានអ្នកគាំទ្រជាច្រើននាក់ស្រលាញ់ពេញចិត្តជាខ្លាំងជាមួយនឹងសម្រស់ និងកម្ពស់ខ្ពស់យ៉ាងស្រស់ស្អាតរបស់នាង ហើយតារាស្រីរូបនេះក៏បានទទួលនូវការគាំទ្រយ៉ាងច្រើន ពីទស្សនិកជនអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយដែរ នៅក្នុងវិស័យសិល្បៈបង្ហាញម៉ូត។

ដោយឡែក ​​​​​​​​នៅថ្ងៃនេះផ្ទាល់កញ្ញាក៏បានបញ្ចប់ភាពនៅលីវ ដោយបានដឹកដៃអនាគតស្វាមីចូលរោងការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែររបស់យើង ទោះស្វាមីនាងជាជនជាតិហូឡង់ក៏ដោយ៕

Credit Pic: Savin Phillip, Dee Daniel

Credit Video: Vik Snouk ZAman

ទស្សនារូបភាពរបស់កញ្ញា សូរ្យ អេណា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដូចខាងក្រោមទាំងអស់គ្នា៖  

សូរ្យ អេណា
សូរ្យ អេណា និងអនាគតស្វាមី
សូរ្យ អេណា
សូរ្យ អេណា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍
សូរ្យ អេណា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍
មង្គលការ សូរ្យ អេណា ព្រឹកនេះ
សូរ្យ អេណា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍
មង្គលការ សូរ្យ អេណា ព្រឹកនេះ
មង្គលការ សូរ្យ អេណា ព្រឹកនេះ

វីដេអូ Pre-Wedding របស់កញ្ញា សូរ្យ អេណា៖ 



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម