​សត្វអូដ្ឋជាង១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់ចោល ព្រោះពួក​វាផឹកទឹកច្រើនពេក

 
 

អូស្រ្តាលី៖ សត្វអូដ្ឋបូកពីរជាច្រើនក្បាលនៅអូស្ត្រាលីខាងត្បូង នឹងត្រូវគេសម្លាប់ចោល ដើម្បីកាត់បន្ថយបរិមាណទឹកដែលពួកវាផឹក ព្រោះក្នុងស្ថានភាពពេលនេះជារដូវរាំងស្ងួតដែលកំពុងខ្វះខាតទឹក។

អូដ្ឋជាង ១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់

សត្វអូដ្ឋជាង ១០,០០០ក្បាល នឹងត្រូវ​បាញ់សម្លាប់ ដោយអ្នកជំនាញខាងបាញ់កាំភ្លើង​ពីលើឧទ្ធម្ភាគចក្រដែលនឹង​ចាប់ផ្តើមឡើងនៅថ្ងៃពុធនេះ ដើម្បី​កុំឱ្យពួកវាផឹកទឹកច្រើនពេកនៅតាមតំបន់ភាគខាងត្បូងនៃប្រទេសអូស្រ្តាលី ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួត។

អាចជាហេតុផលមួយទៀត គឺដោយសារពួកគេមានក្តីបារម្ភថា សត្វកំពុងតែបង្កឲ្យមាន​ការឡើងកំដៅផែនដី ដោយសារតែពួកវាបញ្ចេញនូវឧស្ម័នមេតាន​ស្មើនឹងមួយតោនកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំ។

អូដ្ឋជាង ១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់

លោកស្រី Marita Baker សមាជិកក្រុមប្រឹក្សាភិបាលបានប្រាប់ទៅសែត The Australian ថា “ យើង​កំពុងរស់នៅទាំង​សភាពក្តៅខ្លាំង និងមិន​មាន​ផាសុកភាពឡើយ​​​ព្រោះសត្វអូដ្ឋជាច្រើនបាន​បំផ្លាញរបង ហើយខ្លះចូល​ក្នុងផ្ទះ​ដើម្បីរកទឹកតាមរយៈចំហាយម៉ាស៊ីនត្រជាក់”។

អូដ្ឋជាង ១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់

 អ្នកនាំពាក្យមន្ទីរបរិស្ថាននិងទឹករបស់តំបន់ភាគខាងត្បូងអូស្ត្រាលីបាននិយាយថា ការកើនឡើងនូវចំនួនសត្វអូដ្ឋបានបង្កបញ្ហាជាច្រើននៅក្នុងតំបន់។ ខណៈសត្វអូដ្ឋខ្លះស្លាប់ដោយសារការស្រេកទឹកឬជាន់​គ្នាដើម្បី​ផឹកទឹក ។ ​ក្នុងករណីខ្លះ​សត្វអូដ្ឋងាប់ បានបំពុលប្រភពទឹកនិងកន្លែង​ធ្វើកសិកម្មសំខាន់ៗទៀត។

​ចំនួនសត្វអូដ្ឋត្រូវបានប៉ាន់ស្មានថាមាន​រហូតដល់ទៅ ១,២ លាន​ក្បាលនៅ​អូស្ត្រាលី ​គេនឹងត្រូវចំណាយពេល​​​៥ ថ្ងៃ ដើម្បីសំលាប់អូដ្ឋ១ម៉ឺនក្បាល ចំណែកសាកសព​របស់អូដ្ឋទាំងនោះ នឹងត្រូវទុក​ហាលថ្ងៃ មុនពេលគេយកវាទៅដុតឬកប់​៕

អូដ្ឋជាង ១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់

អូដ្ឋជាង ១ម៉ឺនក្បាលនឹងត្រូវបាញ់សម្លាប់

គ្រោះរាំងស្ងួតខាងត្បូងប្រទេសអូស្រ្តាលី

គ្រោះរាំងស្ងួតខាងត្បូងប្រទេសអូស្រ្តាលី

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម