ក្តៅៗ! អ៊ីរ៉ង់​បាញ់មីស៊ីល​ចូលក្នុងមូលដ្ឋានទ័ពអាកាសរបស់អាមេរិកជាច្រើនគ្រាប់ នៅក្នុងប្រទេសអ៊ីរ៉ាក់​ (មានវីដេអូ)

 
 

អ៊ីរ៉ង់​៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់​បានផ្សាយថា ការវាយប្រហារនេះគឺជាការសងសឹកបន្ទាប់ពីមេបញ្ជាការកំពូលរបស់ប្រទេសលោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងបាកដាដតាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។

មន្ទីរប៉ង់តាហ្គោននិយាយថា យ៉ាងហោចណាស់ទីតាំងមូលដ្ឋានទ័ពពីរត្រូវបានវាយប្រហារគឺនៅអ៊ីរ៉ាប៊ីលនិងអាល់អាសាដ។ គេនៅមិនទាន់ច្បាស់ទេថា តើមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់។

អ៊ីរ៉ងបានវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់អាមេរិកកាលពីប៉ុន្មានម៉ោងមុន

អ្នកនាំពាក្យសេតវិមានលោក Stephanie Grisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានដឹងអំពីរបាយការណ៍នៃការវាយប្រហារទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រធានាធិបតីត្រូវបានគេរាយការណ៍សង្ខេបនិងកំពុងតាមដានស្ថានការណ៍យ៉ាង​យកចិត្តទុកដាក់​ព្រមទាំងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់លោក។ ឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការស្លាប់របស់លោក Soleimani កាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បាននិយាយថា យើងកំពុងព្រមានដល់សម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដែលបានផ្តល់មូលដ្ឋានរបស់ពួកគេដល់កងទ័ពភេរវករ​ ហើយបានបន្ថែមទៀតថា ទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នឹង​ត្រូវក្លាយជាគោលដៅបាញ់ប្រហារទាំងអស់។ ការវាយប្រហារបាន​ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចុះសពលោក Soleimani បានបញ្ចប់។

មេបញ្ជាការកំពូលរ លោក Qasem Soleimani

ទូរទស្សន៍ Al Mayadeen បាននិយាយថា ការបាញ់ផ្លោងជាលើកទីពីរបានកើតឡើងនៅអ៊ីរ៉ាប៊ីលភ្លាមៗ ក្រោយពីរ៉ុក្កែតទីមួយបានវាយប្រហារលើមូលដ្ឋានទ័ពនៅអាល់អាសាដ។ នៅព្រឹកថ្ងៃដដែលលោកប្រធានាធិបតី ​ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ការដកកងទ័ពរបស់សហ
រដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់គឺជារឿងអាក្រក់បំផុតសម្រាប់ប្រទេសនេះ។ ការអត្ថាធិប្បាយរបស់លោកបាន​ធ្វើឡើង បន្ទាប់ពីមានលិខិតមួយដែលយោធាអាមេរិកបាននិយាយថាត្រូវបានផ្ញើខុសទៅនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែលវាទំនងជាការយល់ព្រមនឹងសំណើរបស់សមាជិកសភាអ៊ីរ៉ាក់ដើម្បី​សុំសហរដ្ឋអាមេរិកឱ្យដកកងទ័ពចេញ។ គួររម្លឹកដែរថា សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥,០០០ នាក់ កំពុងឈរជើងនៅអ៊ីរ៉ាក់៕

ផែនទីនៃទីតាំងកងទ័ពសហរដ្ឋអាមេរិក

វីដេអូ



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម