តួឯកប្រុសក្នុងរឿងTitanicបរិច្ចាគជិត១៦លានដុល្លារ​ដើម្បី​សង្គ្រោះសត្វកម្រ

 
 

ថ្មីៗនេះ លោក Leonardo DiCaprio ដែលត្រូវបានគេស្គាល់ថាជាតួឯកប្រុសក្នុងរឿងTitanicបានបញ្ជាក់ថា លោកនឹងបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១៥.៦ លានដុល្លារអាមេរិក ដើម្បីជួយ ដល់សត្វកម្រ។

តាមគម្រោង​ ការបរិច្ចាគខាងលើនឹងធ្វើឡើងតាមរយៈមូលនិធិ Leonardo DiCaprio របស់លោក ក្នុងន័យការពារទីជម្រកសម្រាប់សត្វព្រៃ និងជួយសង្គ្រោះសត្វដែលងាយរងគ្រោះពីការផុតពូជនៅលើពិភពលោក។

តាមការបង្ហើប ទឹកប្រាក់បរិច្ចាគរបស់លោកDiCaprio ត្រូវបានបម្រុងទុកសម្រាប់គម្រោង​ជួយ​សង្រ្គោះសត្វដែលងាយមានគ្រោះថ្នាក់ក្នុងបញ្ជីសត្វជិតផុតពូជ ឬពូជសត្វដែលកំពុងរងការគំរាមកំហែងដោយ​សារ​​ការបំផ្លាញជម្រក ក៏ដូចជាកំពុងរងការប្រម៉ាញ់ដូចជាសត្វកវែងជាដើម។

គួរបញ្ជាក់ថា តាមរយៈមូលនិធិ លោកបានរៃអង្គាសថវិកាបានរាប់លានដុល្លារសម្រាប់គម្រោងផ្សេងៗដែលមានការចូលរួមពីសមាសភាព៤០ប្រទេសផ្សេងគ្នា។ ជាការកត់សម្គាល់លោក DiCaprio បានក្លាយជាអ្នកគាំទ្រដ៏សកម្មមួយរូប ដែលបានបរិច្ចាគធនធានរបស់ខ្លួនដើម្បីបរិស្ថាន។ លោកក៏ធ្លាប់បានឈ្នះពានរង្វាន់មិនតិចដែរដោយសារការបរិច្ចាគកន្លងមក៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម