ឱកាសពិសេស សម្រាប់កូនខ្មែរ បានបញ្ចេញស្នាដៃថត «ខ្សែភាពយន្តខ្លី» របស់ខ្លួន ហើយមានឱកាសឈ្នះរង្វាន់ធំទៀត!

 
 

ភ្នំពេញ៖ ដោយសម្លឹងមើលឃើញពីភាពរីកចម្រើនលើស្នាដៃសិល្បៈ ផ្នែកផលិតខ្សែភាពយន្ត និងភាពយន្តខ្លីៗជាលក្ខណៈអប់រំ ឬបែបកម្សាន្តនានា ដូច្នេះហើយក្រុមហ៊ុន ឆ្នោតសៀងហៃ ឡូតូ បានចូលរួមចំណែកក្នុងការលើកទឹកចិត្តដល់កូនខ្មែរគ្រប់រូប ដែលមានចំណេះដឹង ចំណង់ចំណូលចិត្ត បទពិសោធន៍ ក្នុងការផលិត និងដឹកនាំ។ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធី ប្រកួតប្រជែងខ្សែភាពយន្តខ្លី ក្រោមប្រធានបទ «សំណាងពិត! ឈ្នះពិត!»  ព្រមទាំងមានឱកាសឈ្នះរង្វាន់ធំ ពានរង្វាន់បញ្ជាក់ពីស្នាដៃ និងលិខិតសរសើរទៀតផង។

លោកអ្នកគ្រាន់តែអនុវត្ត ទៅតាមលក្ខខណ្ឌងាយៗរបស់ក្រុមហ៊ុន ដើម្បីឈ្នះក្នុងកម្មវិធីប្រកួតប្រជែងមួយនេះ។ ហើយលក្ខខណ្ឌទាំងនោះ គឺបងប្អូនគ្រាន់តែផលិតខ្សែភាពយន្តខ្លីមួយ ដែលមានភាពទាក់ទាញ ច្នៃប្រឌិត ត្រូវមានរយៈពេលចាប់ពី ២ ទៅ ៧នាទី ក្រោមប្រធានបទ «សំណាងពិត! ឈ្នះពិត!» របស់ក្រុមហ៊ុនឆ្នោតសៀងហៃឡូតូ។​ ចុងបញ្ចប់នៃ​ភាពយន្តនីមួយៗ ត្រូវតែមានពាក្យថា «សំណាងពិត! ឈ្នះពិត!» ផ្លាស់ប្តូរជីវិតលោក​អ្នកឥឡូវនេះ ជាមួយឆ្នោតសៀងហៃឡូតូ

លក្ខខណ្ឌចូលរួម៖

·       បេក្ខជនត្រូវ​ចុះឈ្មោះ ចូលរួមប្រកួត ឲ្យបានមុនថ្ងៃទី ២៤ ខែមករា ឆ្នាំ​ ២០២០។

·       បេក្ខជន​ទាំងអស់ ត្រូវផ្ញើរខ្សែភាពយន្តខ្លីរបស់ខ្លួនមកអោយ​ក្រុមហ៊ុន ឲ្យបានមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

·       ក្រុមហ៊ុននឹង​ជ្រើសរើសយកខ្សែភាពយន្តខ្លី ដែលមានភាពទាក់ទាញ ច្នៃប្រឌិត និងប្លែកពីគេ ហើយត្រូវតាមលក្ខខណ្ឌ ចំនួន ៥ មក​ដាក់ប្រកួតនៅក្នុង Facebook Page ​ របស់ក្រុមហ៊ុន Shanghai Lotto - សៀងហៃ ឡូតូ នៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២០។ ការជ្រើសរើសវីដេអូនេះ នឹងធ្វើឡើងដោយ​គណៈកម្មការ ដែលមានបទពិសោធន៍ច្បាស់លាស់។

បញ្ជាក់ផងដែរថា ខ្សែភាពយន្តខ្លី ដែលត្រូវទទួលបានជ័យលាភី គឺខ្សែភាពយន្តដែលមានអ្នក Like, Comment, Shareដែលមាន Engagement  ច្រើនជាងគេ ហើយក្រុមហ៊ុននឹង​ប្រកាសលទ្ធផល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២០។

ចង់ដឹងថា មានរង្វាន់អ្វីខ្លះក្នុងការប្រកួតនេះ! តោះមកមើលទាំងអស់គ្នា!

·       អ្នកឈ្នះលេខ ១ ទទួលបាន ម៉ូត Honda Dream ចំនួន ១​ គ្រឿង ពានរង្វាន់ដែលបញ្ជាក់ពីស្នាដៃ និងលិខិតសរសើចំនួន ១ ។

·       អ្នកឈ្នះលេខ​ ២ ទទួលបានទឹកប្រាក់រង្វាន់ ១,០០០ ដុល្លារ ពានរង្វាន់ដែលបញ្ជាក់ពីស្នាដៃ និងលិខិតសសើរចំនួន ១ ។

·       អ្នកឈ្នះលេខ ៣ ទទួលបានទឹកប្រាក់រង្វាន់ ៥០០ ដុល្លារ ពានរង្វាន់ដែលបញ្ជាក់ពីស្នាដៃ និងលិខិតសសើរចំនួន ១ ។

·       អ្នកឈ្នះលេខ ៤ ទទួលបានទឹកប្រាក់រង្វាន់ ២០០ ដុល្លារ និងលិខិតសសើរចំនួន ១ ។

·       អ្នកឈ្នះលេខ​ ៥ ទទួលបានទឹកប្រាក់រង្វាន់​ ១០០ ដុល្លារ និងលិខិតសសើរចំនួន ១ ។

សូមបញ្ជាក់ផងដែរថា លោកអ្នកដែលបានចូលរួមទាំងអស់ ដែលមិនបានទទួលជ័យលាភី ក្រុមហ៊ុន នឹងមានចេញជាលិខិតសសើរដែលបញ្ជាក់ពីស្នាដៃ និងការចូលរួមផងដែរ។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម