ឡើងកប់! ម៉ាក​ សែនសូនីតា ដឹកដៃគូស្នេហ៍ជាទីស្រលាញ់ទៅថតរូបភាព Pre-Wedding នៅលើឆ្នេរសមុទ្រកម្ពុជាយើង ជាមួយទេសភាពយ៉ាងស្រស់ស្អាត!

ភ្នំពេញ៖ ថ្មីៗនេះព័ត៌មានលេចឮថា តារាសម្តែងស្រីរូបស្រស់កញ្ញា ម៉ាក សែនសូនីតា គ្រោងនឹងចូលរោងការនាពេលឆាប់ៗខាងមុខនេះហើយជាមួយនឹងគូស្នេហ៍សំណព្វចិត្តរបស់ខ្លួន ដែលបានស្រលាញ់យល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។​

ជាក់ស្តែងនាពេលនេះកញ្ញាក៏បានដឹកដៃគូដណ្ដឹងជាទីស្រលាញ់ ទៅផ្តិតយករូបភាព Pre-Wedding នៅឯឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាមួយនឹងទេសភាពធម្មជាតិរបស់ខ្មែរយើង។ 

ដូចដែលធ្លាប់ដឹងពីកញ្ញាពីមុនមកហើយថា នាងនឹងថតផ្តិតយករូបភាពនៅតាមបណ្តាខេត្តក្រុងជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយសារតែកញ្ញាចូលចិត្តទេសភាពក្នុងប្រទេស ហើយក៏ស្រឡាញ់វប្បធម៌របស់ខ្មែរយើងខ្លាំងដូចគ្នាដែរ។ 

មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញទេ តែតារាសម្តែងកញ្ញា ម៉ាក សែនសូនីតា ក៏ជាតារាមួយដួងដែលតែងតែបង្ហាញនូវការគាំទ្រ និងស្រលាញ់អ្វីដែលជារបស់ប្រទេសខ្លួនផងដែរ ដែលនេះក៏ជាចំណុចធ្វើឱ្យអ្នកគាំទ្រនៅតែស្រលាញ់ ថែមទាំងពេញចិត្តចំពោះកញ្ញាមកដល់បច្ចុប្បន្នផងដែរ៕

ដូច្នេះសូមរង់ចាំមើលបន្តទៅទៀតថា តើកញ្ញាដ៏ស្រស់សោភា ម៉ាក សែនសូនីតា នឹងទៅថតផ្តិតយករូបភាព និងទេសភាពនៅតាមបណ្តាខេត្តណាមួយជាបន្ទាប់ទៀត? 

ដោយពេលនេះតោះមកតាមដានទស្សនារូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់កញ្ញា ម៉ាក សែនសូនីតា និងគូដណ្ដឹងនៅលើឆ្នេរសមុទ្រកម្ពុជាយើងទាំងអស់គ្នាដូចខាងក្រោម៖ 

រូបភាព Pre-Wedding របស់កញ្ញា ម៉ាក សែនសូនីតា 

មតិ​យោបល់
 
មើលព័ត៌មានផ្សេងៗទៀត

ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

(មើលទាំងអស់)
 
សេវាកម្មពេញនិយម

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 
បណ្តាញទំនាក់ទំនងសង្គម