បច្ចេកវិទ្យា VR បានជួយឲ្យម្ដាយជួបមុខកូនស្រីម្ដងទៀត ក្រោយស្លាប់ច្រើនឆ្នាំ (មានវីដេអូ)

 
 

កូរ៉េ៖ ជាការពិតណាស់ បច្ចេកវិទ្យាសព្វថ្ងៃមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានបម្រើជាប្រយោជន៍ដល់មនុស្សផងដែរ។ ជាក់ស្ដែង កម្មវីធីទូរទស្សន៍របស់កូរ៉េមួយបានប្រើបច្ចេកវិទ្យា Virtual Reality (VR) ដើម្បីឲ្យម្ដាយម្នាក់បានជួបជាមួយនឹងកូនស្រីដែលស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅ។

កម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា « ជួបអ្នក » បានរំលឹករឿងរ៉ាវរបស់គ្រួសារមួយ ក្រោយបាត់បង់កូនស្រីអាយុ ៧ ឆ្នាំ ដែលស្លាប់ដោយសារជំងឺ។

ម្ដាយកំពុងពាក់ VR

ក្នុងកម្មវីធីនេះដែរ ម្ដាយកូនទាំងពីរអាចប៉ះគ្នា និងសន្ទនាទៅវិញទៅមក។ Jang Ji-sung ដែលត្រូវជាម្ដាយរបស់ក្មេងស្រីអាយុ ៧ ឆ្នាំខាងលើឈ្មោះ Nayeon បានពាក់ឧបករណ៍ VR នៅលើក្បាល។ នាងត្រូវបានគេដឹកដៃចូលទៅក្នុងសួនច្បារសម្បនិមិត្តមួយហំព័ទ្ធដោយផ្ទាំងពណ៌បៃតង ដែលមានកូនស្រីជាទីស្រលាញ់របស់នាង ស្លៀករ៉ូបពណ៌ស្វាយកំពុងឈរចាំនៅទីនោះដោយស្នាមញញឹម។

កូនស្រី

ក្មេងស្រីតូច ដែលមានកែវភ្នែកភ្លឺថ្លា សក់ពណ៌ខ្មៅរលោង និងម្ដាយរបស់នាង បានសម្ដែងការនឹករលឹកដល់គ្នាទៅវិញទៅមក។

ដំបូង អ្នកស្រី Ji-sung មានការស្ទាក់ស្ទើមិនហ៊ានរប៉ះជាមួយនឹងក្មេងស្រីឌីជីថលនោះឡើយ តែដោយសារ Nayeon បានទទូចឲ្យកាន់ដៃរបស់នាង។ ស្រ្តីជាម្ដាយបានបង្ហូរទឹកភ្នែក ក្រោយបានចាប់កាន់ដែកូនស្រី។ លើសពីនេះទៀត ឪពុក រួមទាំងបងប្អូនរបស់ Nayeon ដែលកំពុងអង្គុយទស្សនាផ្ទាល់នៅទីនោះ ក៏បានសម្រក់ទឹកភ្នែកផងដែ។

ម្ដាយ និងកូនស្រី

យ៉ាងណាមិញ អ្នកស្រី Ji-sung បានសរសេរនៅលើប្លុក(blog)ថា ការបង្កើតកម្មវីធីនេះឡើង ដើម្បីជួយអ្នកដ៏ទៃដែលបាត់បង់សាច់ញាតិដូចនាង ឲ្យពួកគេបានជួបគ្នាតាមរយៈបច្ចេកវិទ្យា VR។ ហើយអ្នកស្រីសង្ឃឹមថា ទស្សនិកជននឹងចងចាំ Nayeon បន្ទាប់ពីទស្សនាកម្មវិធីមួយនេះ៕

មានវីដេអូខាងក្រោម៖

កូនស្រី

វីដេអូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម