ចុមស្ងាត់ៗ កម្លោះសង្ហា Yang Yang ដឹកដៃ សៀវ ឡុងនី ទៅចុះអេតាស៊ីវិលហើយបាត់ ត្រៀមរៀបការនៅខែក្រោយ!

 
 

ចិន៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ គេហទំព័រល្បីឈ្មោះមួយរបស់ចិន Sohu បានធ្វើឲ្យបណ្តាញទំនាក់ទំនងសង្គមទាំងមូល មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីចេញពីសេចក្តីរាយការណ៍ថា តារាសម្តែងប្រុសរូបសង្ហា Yang Yang ជាមួយនឹងតារាសម្តែងស្រីជើងចាស់ល្បីឈ្មោះ Liu Yifie (សៀវ ឡុងនី) បានដឹកដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ក្លាយជាស្វាមីភរិយាគ្នាជាផ្លូវការហើយ។

បើទោះបីជាដំណឹងនេះ មិនមានការបញ្ជាក់ពី ម្ចាស់សាមីខ្លួនជាផ្លូវការយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រ ក៏មានចិត្តរំភើបរីករាយជាខ្លាំង ពីព្រោះកន្លងមក តាមរយៈការទស្សនាខ្សែភាពយន្ត ដែលអ្នកទាំងពីរសម្តែងរួមគ្នាមក បានធ្វើឲ្យមហាជនជាច្រើនគាំទ្រចង់ឲ្យ Yang Yang និង Liu Yifei ស្រលាញ់គ្នាពិតៗ ទាំងក្នុងនិងក្រៅឆាកណាស់ ហើយនៅពេលនេះ ស្រាប់តែឮដំណឹងរៀបការ ចុះអេតាស៊ីវិលជាមួយគ្នាស្ងាត់ៗបែបនេះទៀត កាន់តែធ្វើឲ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តខ្លាំងឡើងផងដែរ។

លើសពីនេះ បើតាមការលេចឮបានឲ្យដឹងថា Yang Yang និង Liu Yifei នឹងត្រៀមរៀបចំ ពិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាជាផ្លូវការ នៅក្នុងខែមិនាខាងមុខនេះហើយ ចំពោះកាលបរិច្ឆទជាក់លាក់ នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ៕

Yang Yang និង Liu Yifei

Yang Yang និង Liu Yifei

Yang Yang និង Liu Yifei

Yang Yang និង Liu Yifei

Yang Yang និង Liu Yifei

Yang Yang និង Liu Yifei

Yang Yang និង Liu Yifei

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម