កូនខ្មែរកម្របានឃើញ! រូបលោកតា ស៊ិន ស៊ីសាមុត កាលនៅកម្លោះ មានមុខមាត់សង្ហាអស់ស្ទះ!

 
 

ភ្នំពេញ៖ ជនរួមជាតិខ្មែរគ្រប់រូប ពិតជាបានស្គាល់នូវលោកតា ស៊ិន ស៊ីសាមុត រហ័ស្សនាម អធិរាជសម្លេងមាស​ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈបទចម្រៀងពីរោះៗ ទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ គ្មាននរណាអាចធ្វើដូច។

ជាការពិតណាស់ កន្លងមកមហាជនខ្មែរ បានស្គាល់មុខមាត់របស់លោក តាមរយៈរូបគំនូរផ្សេងៗ ដែលបានផ្សព្វផ្សាយនៅលើកាសែត ទស្សនាវដ្តី ស៊ីឌី និងតាមបណ្តាញសង្គមជាដើម ប៉ុន្តែគ្រប់គ្នាកម្រនឹងបានឃើញនូវ រូបថតមុខមាត់ពិតៗច្បាស់ៗរបស់លោកតាណាស់។

ជាក់ស្តែង ថ្មីៗនេះ ក៏បានលេចចេញនូវរូបថតដ៏កម្រមួយសន្លឹករបស់លោកតា ស៊ិន ស៊ីសាមុត ដែលជារូបថតរបស់លោកបានថតកាលពីនៅរស់ ក្នុងអំឡុងពេលដែលលោកទៅដើរលេងកម្សាន្ត នៅឯទីក្រុងហុងកុង ប្រទេសចិន។

យ៉ាងណាមិញ បើទោះបីជារូបថតខាងក្រោមនេះ ជារូបថតចាស់ត្រូវបានកែលម្អពណ៌ជាថ្មីឡើងវិញខ្លះៗយ៉ាងណាក្តី ប៉ុន្តែក៏បានបង្ហាញឲ្យកូនខ្មែរ បានឃើញពីមុខមាត់សម្រស់ពិតរបស់លោកតា ស៊ិន ស៊ីសាមុត ថាលោកពិតជាមានស្នាមញញឹមស្រស់សង្ហាប៉ុណ្ណា និងជារូបថតដែលកូនខ្មែរគួរឲ្យចងចាំទុកផងដែរ៕  

រូបថតកម្ររបស់​ លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

លោកតា ស៊ិន ស៊ីសាមុត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម