មើលមុខគេផង! អាយុក្បែរ៤០ឆ្នាំហើយ តែសម្រស់ មាស សុខសោភា នៅតែស្រស់ស្អាតខ្លាំង

 
 

ភ្នំពេញ៖ តារាចម្រៀង មាស សុខសោភា ជាតារាចម្រៀងស្រីមួយរូប ដែលប្រឡូកក្នុងវិស័យសិល្បៈជិត ២០ឆ្នាំមកហើយ ដោយនាងក៏ទទួលបានការគាំទ្រច្រើន និងត្រូវបានគេដាក់រហ័សនាមឲ្យថាជារាជនីសម្លេងមាស ព្រោះតែសមត្ថភាពខ្ពស់ក្នុងការច្រៀង មិនថាតែបទមរតកដើម ប្រពៃណីបុរាណ ឬបទសម័យ មនោសញ្ចេតនា ញាក់នោះទេ។

បើទោះបីជាបច្ចុប្បន្នមានតារាចម្រៀងស្រករ ក្រោយមានការកើនឡើងច្រើនក៏ពិតមែន តែតារាចម្រៀងរូបនេះនៅតែអាចក្ដោបតំណែងជាកំពូលតារាចម្រៀងលំដាប់ប្រទេសបាន និងនៅតែមានការងារមមាញឹកច្រើន ដូចជាការប្រគុំតន្រ្តីតាមខេត្ត និងតាមពិធីមង្គលការផ្សេងៗ។

មួយវិញទៀត បើងាកមកមើលសម្រស់តារាស្រីរូបនេះវិញ ទោះបីជាពេលនេះនាង មានវ័យរាងជ្រេចូលដល់វ័យ៣៨ឆ្នាំមែន តែសម្រស់ និងការលេងខ្លួនរបស់តារារូបនេះ នៅតែស្អាត ក្មេងជាងវ័យមិនថាតែការស្លៀកសម្លៀកបំពាក់បែបបុរាណ ឬទាន់សម័យនោះទេ។

ដូច្នោះហើយទើប ធ្វើឲ្យអ្នកគាំទ្រមានការសរសើរចំពោះសម្រស់របស់ តារាស្រី​ញញឹមស្រស់រូបនេះគ្រប់គ្នា ដែលវ័យក្បែរ ៤០មែន តែការតុបតែងខ្លួន និងសម្រស់វិញក្មេងសុំខ្មាស់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា

មាស សុខសោភា

មាស សុខសោភា

មាស សុខសោភា

មាស សុខសោភា

មាស សុខសោភា

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម