វេជ្ជបណ្ឌិតម្នាក់ទៀតហើយទទួលមរណភាព ព្រោះខំប្រឹងធ្វើការហួសកម្លាំងរយៈពេល ១៨ ថ្ងៃជាប់ៗគ្នា ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង

 
 

ចិន៖​ យោងតាមសារព័ត៌មានចិន Shanghai.ist បានចុះផ្សាយថា វេជ្ជបណ្ឌិតស្រីម្នាក់ឈ្មោះ Xu Hui វ័យ ៥១ ឆ្នាំ ជានាយករងនៃមន្ទីរពេទ្យមួយកន្លែងនៅក្នុងខេត្តណានជីងបានទទួលមរណភាពហើយ ដោយសារនឿយហត់នឹងការប្រយុទ្ធប្រឆាំងនឹងរីរុសថ្មីកូរ៉ូណារយៈពេល ១៨ ថ្ងៃជាប់ៗគ្នា។

អ្នកស្រី Xu Hui

បន្ទាប់ពីមរណភាពរបស់អ្នកស្រី Xu លេខាបក្សកុម្មុយនិស្ដ នៃខេត្តជាំងស៊ូ បានធ្វើការពិចារណាចាត់ទុកអ្នកស្រីគឺជាគំរូល្អសម្រាប់បុគ្គលិកពេទ្យដ៏ទៃទៀត។

យ៉ាងណាមិញ ក្រោយមានវេបសាយមួយរបស់ចិនបង្ហោះរឿងរ៉ាវទាក់ទងនឹងការស្លាប់របស់វេជ្ជបណ្ឌិតរូបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិចោទសួរជាសំនួរថា “ តើមានប្រព័ន្ធវេជ្ជសាស្ត្រណា ដែលលើកទឹកចិត្តគ្រូពេទ្យប្រឹងប្រែងធ្វើការរហូតស្លាប់ខ្លួនបែបនេះ? ”

រីឯម្នាក់ទៀតលើកឡើងថា “ ដូច្នេះគ្រូពេទ្យគំរូគឺត្រូវស្លាប់? អ្នកនឹងបាត់បង់គ្រូពេទ្យល្អៗយ៉ាងលឿន បើអ្នកធ្វើបែបនេះ។ ” 

ម្នាក់ផ្សេងទៀតក៏បានចោទសួរជាសំនួរ និងបញ្ចេញមតិផ្ទាល់ខ្លួនថា “ គំរូ? អ្នកកំពុងលេងសើចនឹងខ្ញុំមែនទេ? នាងបានស្លាប់ដោយមិនមានកំហុសអ្វីសោះ។ នាងអាចជួយសង្គ្រោះមនុស្សបានច្រើនថែមទៀត ប្រសិនបើនាងនៅមានជីវិត ។ 

ទន្ទឹមនឹងនេះដែរ  មានអ្នកនិយមលេងអុីនធឺណេតផ្សេងៗទៀត ក៏បញ្ចេញនូវអារម្មណ៍ប្រហាក់ប្រហែលគ្នា ជុំវិញការស្លាប់ដ៏សោកសៅរបស់អ្នកស្រី Xu ផងដែរ។ ក្នុងនោះដែរ មានម្នាក់បានសរសេរថា «ពួកគេជាមនុស្ស មិនមែនម៉ាស៊ីននោះទេ។ ពួកគេនឿយហត់ណាស់។»

អ្នកស្រី Xu Hui

គួររម្លឹកថា កាលពីដើមខែកន្លងទៅ ក៏មានវេជ្ជបណ្ឌិតវ័យ ២៨ ឆ្នាំ នៅខេត្តហួណានម្នាក់ដែរ ដែលត្រូវបានគេសរសើរថាជាវិរៈបុរស ក្រោយការស្លាប់របស់លោក ដោយសារការធ្វើការហួសកម្លាំងរយៈពេល ១០ ថ្ងៃជាប់ៗគ្នា


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម