មិនទាន់បានប៉ុន្មានផង! ព្រឹកនេះ នាវាទេសចរណ៍បរទេសមួយទៀតហើយ កំពុងត្រៀមចូលចតនៅកំពង់ផែ កំពង់សោម!

 
 

ខេត្តព្រះសីហនុ៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ បានផ្ទុះនូវភាពចម្រូងចម្រាសជាខ្លាំង បន្ទាប់ពីកម្ពុជាបានបើកទទួលឲ្យ នាវាទេសចរណ៍មួយរបស់អាមេរិក MS Westerdam ដែលមានផ្ទុកអ្នកទេសចរណ៍ជាង១៤០០នាក់ និងនាវិកបម្រើការនៅលើនោះ ជាង៨០០នាក់ ចូលចតនៅឯកំពង់ផែស័្វយយ័ត​ ខេត្តព្រះសីហនុ ខណៈដែលក្រុមគ្រូពេទ្យកម្ពុជា បានធ្វើការពិនិត្យអ្នកទេសចរណ៍ នៅលើនាវានោះឃើញថាគ្មានវីរុសកូរ៉ូណា Covid-19 ប៉ុន្តែនៅពេលដែលពួកគេ ធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ស្រាប់តែគេពិនិត្យរកឃើញនារីវ័យ៨៣ឆ្នាំម្នាក់ មានភាពវិជ្ជមានចំពោះវីរុស Covid-19ទៅវិញ។

ដោយឡែក មិនបានយូរប៉ុន្មានផង ស្រាប់តែនៅកាលពីព្រឹកមិញនេះ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មានកប៉ាល់ទេសចរណ៍បរទេសថ្មីមួយគ្រឿងទៀតហើយ ដែលមានឈ្មោះ MS World Dream សញ្ជាតិ Bahamas បានឈប់សុំចតនៅក្នុងសមុទ្រ ខាងមុខកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៧កុម្ភៈ២០២០នេះ។

តួយ៉ាង មន្ត្រីសមត្ថកិច្ចនៅកំពង់ផែបានឲ្យដឹងថា នៅលើនាវានេះមិនមានអ្នកទេសចរណ៍ទេ មានតែកងនាវិកចំនួន៣៦នាក់ប៉ុណ្ណោះ និងថានាវានេះអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យចូលចត នៅចំណតកំពងផែនៅឡើយនោះទេ រង់ចាំរហូតដល់ក្រុមគ្រូពេទ្យកម្ពុជា យកសំណាកពីកងនាវិកទាំង៣៦នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទរ័ រកមេរោគCovid-19 ជាមុនសិន និងថាប្រសិនបើការវិភាគតាមវេជ្ជសាស្ត្រជាក់លាក់ បញ្ជាក់ថាអវិជ្ជមាន គ្មានសញ្ញាសង្ស័យពីមេរោគ ទើបអជ្ញាធរអនុញ្ញាតឲ្យចូលចត ដល់ចំណតកំពង់ផែតែម្តង៕

នាវាបរទេសថ្មី  ឈ្មោះ MS World Dream

នាវាបរទេសថ្មី ឈ្មោះ MS World Dream

នាវាបរទេសថ្មី ឈ្មោះ MS World Dream

នាវា MS Westerdam

នាវា MS Westerdam

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម