ចិនមានសង្ឃឹមហើយ! ថ្នាំប្រឆាំងនឹងជម្ងឺគ្រុនចាញ់មានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺដែលបង្កឡើងដោយ COVID-19

 
 

ប្រទេសចិន៖ ក្រុមអ្នកជំនាញចិនបាននិយាយនៅ ថ្ងៃចន្ទនេះថា ដោយផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានបញ្ជាក់ថា ថ្នាំក្លូរ៉ូគីនផូស្វាតដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់មានឥទ្ធិពលយ៉ាងជាក់លាក់ទៅលើជំងឺដែលបង្កដោយវីរុសកូរ៉ូណា (COVID-19)។

លោក Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិនដែលចំណុះឲ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកជំនាញបានណែនាំជាផ្លូវការក្នុងការដាក់បញ្ចូលឱសថប្រភេទនេះក្នុងការណែនាំឲ្យប្រើប្រាស់ក្នុងការព្យាបាលបន្ទាប់ និងត្រូវបានអនុវត្តការសាកល្បងផ្នែកវេជ្ជសាស្ត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព: ទីភ្នាក់ងារសារព័ត៌មាន Xinhua


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម