ខ្លាំងបាត់! មនុស្សរាប់រយនាក់នៅវៀតណាម សម្រុកឈរចាំទិញម៉ាស់ ណែនផ្លូវ ដើម្បីការពារវីរុសកូរ៉ូណា

 
 

វៀតណាម៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា វីរុសកូរ៉ូណា COVID-19 កំពុងរីករាលដាលនៅទីក្រុងវូហាន ប្រទេសចិន និងបានរីករាលដាលទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយពេលកន្លងមក ក៏មានមនុស្សជាច្រើនបានឆ្លងនូវជំងឺនេះ និងមានអ្នកស្លាប់ ក៏ដូចជាអ្នកឆ្លងកំពុងព្យាបាលកើនឡើនជាច្រើននាក់ផងដែរ។

នៅក្នុងនោះដែរ ប្រទេសវៀតណាម ក៏ជាប្រទេសមួយដែលកំពុងមានអ្នកឆ្លងមេរោគមួយនេះច្រើនណាស់ដែល ត្រឹមរយៈពេលដ៏ខ្លី ជាហេតុធ្វើឲ្យប្រជាជននៅទីនោះ មានការព្រួយបារម្ភនិងភ័យខ្លាចនូវខ្លាំង។ ដោយកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ មានមនុស្សជាច្រើន បានសម្រុកទៅផ្សារលក់ដុំថ្នាំពេទ្យដ៏ធំមួយ ក្នុងទីក្រុង ហូជីមិញ តាមបណ្ដោយផ្លូវ Nguyen Gian Thanh ដើម្បីរង់ចាំទិញម៉ាស់វិជ្ជសាស្រ្តការពារនឹងវីរុសកូរ៉ូណា COVID-19។

តាមរយៈរូបភាពបង្ហាញថា មានមនុស្សឈរចាំទិញម៉ាស់វិជ្ជសាស្រ្តជាច្រើនកកកុញ ដោយសារហាងជាច្រើននៅទីនោះត្រូវបានបិទទៅហើយ ព្រោះពួកគេបានលក់ម៉ាស់អស់ចំនួន ១០០០ប្រអប់ទៅហើយ ហេតុនេះទើបធ្វើឲ្យមានការចលាចល និងរញ៉េរញ៉ៃ ក៏ដូចជាមានការកកស្ទះចរាចរណ៍ថែមទៀតផង៕

ទស្សនារូបភាពខាងក្រោមនេះ៖

ទិដ្ធភាពក្នុងការទិញម៉ាស

ទិដ្ធភាពក្នុងការទិញម៉ាស

ទិដ្ធភាពក្នុងការទិញម៉ាស

ទិដ្ធភាពក្នុងការទិញម៉ាស

ទិដ្ធភាពក្នុងការទិញម៉ាស

ទិដ្ធភាពក្នុងការទិញម៉ាស

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម