កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១៥នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ ៤៦នាក់​

 
 

កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់​៤៦នាក់ ក្រោយពេលក្រុមវេជ្ជបណ្ឌិតប្រចាំប្រទេសនេះ បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណាលើអ្នកដំណើរ ១៥ នាក់បន្ថែមទៀត។

អ្នកជំងឺដែលមានផ្ទុកវីរុសកូរ៉ូណា នឹងត្រូវរៀបចំឱ្យនៅដាច់ដោយឡែក

យោងតាមគេហទំព័រសារព័ត៌មាន Yonhap បានឱ្យដឹងថា ករណី​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះមាន ១៣ នាក់​ត្រូវបានគេរកឃើញនៅ​ភាគអាគ្នេយ៍​ទីក្រុងដេហ្គូ ដែលមានចម្ងាយ​ ៣០០ គីឡូម៉ែត្រ​ពីរដ្ឋធានីសេអ៊ូល។ ចំណែក​ករណីអ្នកឆ្លងវីរុសកូរ៉ូណា ៧ នាក់ផ្សេងទៀត ត្រូវបានគេរកឃើញនៅលើនាវាកម្សាន្ត Diamond Princess ​ប្រទេសជប៉ុន​។

រថយន្តសង្រ្គោះកំពុងរង់ចាំដឹកអ្នកដំណើរឆ្លងវីរុសកូរ៉ូណាយកទៅព្យាបាល

​មន្ត្រីសុខាភិបាល​​កូរ៉េខាងត្បូងបាននិយាយថា​អ្នកដំណើរដែលបានឆ្លងវីរុសកូរ៉ូណានៅលើនាវាកម្សាន្ត Diamond Princess ​គឺកំពុងទទួលការព្យាបាល ហើយអ្នកជំងឺទាំងនោះនឹងត្រូវរៀបចំឱ្យ​នៅដាច់ដោយឡែកពីគ្នា ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះទៅមនុស្សផ្សេងទៀត។

​បុគ្គលិកពេទ្យម្នាក់កំពុងពិនិត្យសីតុណ្ហភាពរបស់អ្នកជំងឺ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល

គួរបញ្ជាក់ផងដែរថា ​នាវាកម្សាន្ត Diamond Princess ​ដែលដឹកអ្នកដំណើរ​ប្រមាណ ៣.៧០០នាក់ ត្រូវបាន​អាជ្ញាធរប្រទេសជប៉ុនរៀបចំដាក់ឱ្យនៅដាច់ដោយឡែក​​​កាលពីថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីគេបានរកឃើញថា អតីតអ្នកដំណើរម្នាក់ ដែលបានចុះពីកប៉ាល់នេះមានផ្ទុកវីរុសកូរ៉ូណា។​ហើយក្នុងនោះដែរ មាន​អ្នកដំណើរ​យ៉ាងហោចណាស់ ​៥៤២ នាក់បានឆ្លងវីរុសនេះ​ដែលអ្នកនាំឱ្យចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់​ ៦១០ នាក់​​៕

នាវាកម្សាន្ត Diamond Princess 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម