ប្ដីប្រពន្ធវ័យក្មេងមួយគូ មិនហ៊ានសូម្បីតែឱបគ្នា ពេលជួបគ្នានៅក្នុងមន្ទីរពេទ្យ (មានវីដេអូ)

 
 

ចិន៖ ថ្មីៗកន្លងទៅនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវភាពសោកសៅយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះនូវសកម្មភាព ប្ដីប្រពន្ធវ័យក្មេងមួយគូ មិនហ៊ានសូម្បីតែឱបគ្នា ពេលជួបគ្នានៅក្នុងមន្ទីរពេទ្យ។

វីដេអូឃ្លីបនោះត្រូវបានថតឡើងនៅមន្ទីរពេទ្យ Xi’an ក្នុងប្រទេសចិន ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បុរសជាប្ដី ជាបុគ្គលិកនៅនាយកដ្ឋានព័ត៌មាននៃមន្ទីរពេទ្យ ខណៈឯប្រពន្ធជាគិលានុបដ្ឋាយិកា។ នៅពេលដែលបុរសជាប្ដីបានឃើញប្រពន្ធដោយចៃដន្យ គាត់បានប៉ះស្មាប្រពន្ធតិចៗ ហើយបន្ទាប់មក ប្រពន្ធក៏ងាកនិងព្យាយាមឱប តែគាត់បែរជារុញចេញ ព្រោះតែចង់បង្ការពីការឆ្លងវីរុស Covid-19។ ហើយមុននឹងលាគ្នាត្រលប់ទៅបន្ដកាតព្វកិច្ចវិញ ពួកគេទាំងពីរបានត្រឹមតែចាប់ដៃគ្នាប៉ុណ្ណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ

ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ

ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ

វីដេអូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម