អាយុច្រើនហើយ អ្វីដែលត្រូវគិតគឺ ត្រូវខ្វល់ពីជីវិត អនាគត ខំរកលុយ មិនមែនរឿងខូចចិត្ត ឈឺចាប់ ព្រោះស្នេហាអត់ប្រយោជន៍នោះឡើយ

 
 

ឈានដល់វ័យមួយដែលអាចឱ្យអ្នកដឹងថា អ្នកចាស់ទុំគ្រប់គ្រាន់ហើយនោះ អ្នកនឹងលែងខ្វល់រឿងស្នេហា ឬការសាងទំនាក់ទំនងដែលអត់ប្រយោជន៍ទៀតហើយ តែផ្ទុយមកវិញ អ្វីដែលអ្នកគួរគិតនោះគឺ ការរៀបចំផែនការណ៍អនាគត និងភាពច្បាស់លាស់ឱ្យជីវិតទៅថ្ងៃមុខ។

រូបតំណាង

ស្នេហា ការសាងទំនាក់ទំនងនៃជីវិតគូ ជាផ្នែកមួយសំខាន់ពិតមែន ព្រោះវាជាផ្នែកនៃក្ដីសុខ និងសុភមង្គលនៃជីវិត តែពេលនេះ អ្វីដែលយើងត្រូវគិតបំផុតនោះគឺ ត្រូវតែមានការងារមួយឱ្យនឹងនរ មុខរបរ ការរកស៊ីមួយដែលច្បាស់លាស់ អាចមានប្រាក់ចំណូលចេញចូលជាបន្តបន្ទាប់ជាប់ជាប្រចាំ មិនមែនជាការត្រូវមកគិត ខូចចិត្ត ឈឺចាប់ ព្រោះតែរឿងស្នេហាដែលអត់ប្រយោជន៍ទៀតនោះឡើយ។

រូបតំណាង

ធំហើយ អាយុច្រើនហើយ គួរគិតពីជីវិត គិតពីអនាគត គួរមានមុខរបរ មានការងារឱ្យច្បាស់លាស់ ជាប់លាប់ ខិតខំ ប្រឹងប្រែងឱ្យក្លាយជាទម្លាប់ ចំណែកស្នេហា​ រឿងមនោសញ្ចេតនា រឿងបេះដូង គូស្រករ មុន និងក្រោយ គង់តែមកដល់ទេ ហើយដល់ពេល យើងក៏នឹងបានជួបមនុស្សល្អពិតប្រាកដ ដែលសក្តិសមនឹងយើងថែមទៀតផង៕

រូបតំណាង

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម