មូលហេតុ ៦យ៉ាង ដែលបណ្តាលឲ្យ មនុស្សចាស់ជាងវ័យ

 
 



មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យ មនុស្សចាស់ជាងវ័យ ហើយបញ្ហាទាំអស់នេះ វាបានទាក់ទាងជាមួយ ស្បែកនិង សម្រស់ ដែលចាស់ជាងវ័យ។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែ លធ្វើឲ្យលោកអ្នក ចាស់ជាងវ័យ៖

១-គេងមិនគ្រប់គ្រាន់ ៖សារពាង្គកាយរបស់មនុស្សយើងបានផ្អាកដំណើរការទាំងអស់ ខណៈពេល​កំពុង​គេង​លង់​លក់​ស្កប់ស្គាល់។ ជាទូទៅមនុស្សពេញវ័យត្រូវកាគេងពី៦ទៅ៨ ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះរាងកាយរបស់យើង បានត្រៀមលក្ខណៈជាស្រេច សម្រាប់ដំណើរការនៅថ្ងៃស្អែក តែបើ​យើង​​គេងមិន​គ្រប់គ្រាន់​វា​ធ្វើឲ្យ​ថាមពល​ក្នុង​ខ្លួន​ថយចុះ។
២-ត្រូវអាកាសធាតុខ្លាំង ៖ការប៉ះពាល់ផ្ទាល់ជាមួយអាកាសធាតុខ្លាំង យ៉ាងញឹកញាប់ដូចជា
ក្តៅខ្លាំងពេក ត្រជាក់ខ្លាំងពេក សើមឬស្ងួតខ្លាំងពេក វាបានបំផ្លាញកោសិការស្បែកដែលនេះ
ហើយជាហេតុផលធ្វើឲ្យចាស់ជាងវ័យ។
៣ -ទទួលទានទឹកមិនគ្រប់គ្រាន់៖ទឹកពិតជាមានសារធាតុសំខាន់ ក្នុងសារពាង្គកាយរបស់មនុស្សយើង ដែលមានប្រហែល ៦០ភាគរយ ។ ការទទួលទានទឹកមិនគ្រប់គ្រាន់ វាអាចបណ្តាលឲ្យរាងកាយដំណើរការមិនល្អ ជាពិសេសស្បែករបស់អ្នកស្ងួតគ្មានសំណើម មើលទៅមិនស្រស់ថ្លា។
៤-កង្វះសារធាតុចិញ្ចឹម៖ អាហារពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះ សម្រស់ស្រស់ផូរផង់នៅពេលដែលយើងញុំា មានតុល្យភាពក្នុងរាងកាយ និង អាហារឲ្យមានសមភាព។
៥ - ការផឹកស្រា និង ជក់បារី ៖ ការប្រព្រឹត្តិចំពោះស្រា និងបារី វាបណ្តាលឲ្យរាងកាយជួប
បញ្ហាកង្វះជាតិទឹកក្នុងខ្លួនយ៉ាងខ្លាំង ហើយវាក៏បណ្តាលឲ្យចាស់ជាងវ័យ។
៦- ការអផ្សុក និងអារម្មណ៍អវិជ្ជមាន៖ ការគិតអវិជ្ជមាននិងមានអារម្មណ៍ស្រ្តេសវាបានធ្វើ ឲ្យចិត្តគំនិតអារម្មណ៍ នឹងទង្វើមានបញ្ហាស្មុកស្មាញញឹកញប់និងអ្វីមិនឃើញ ដូចចេ្នះវាធ្វើឲ្យ


ខួរក្បាលមិនបានសម្រក់៕
By: looking today

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម