ថ្នាំ​ពន្យារកំណើត​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរឬទេ​?

 
 

 7

​តើ​ថ្នាំ​គ្រាប់​ពន្យារកំណើត អាច​បណ្តាលអោយ​ទារ​កមាន​ពិការភាព​ពី​កំណើត​ដែរឬទេ ប្រសិន​បើ​នាង​ខ្ញុំ​បាន​ប្រើប្រាស់​វា ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដំបូង ដោយ​មិន​បានដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​? 

​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត ដែល​ផ្សំ​ដោយ​ថ្នាំ​ពីរ​មុខ​រួម​បញ្ចូល​គ្នា ឬ​ពពួក​ថ្នាំ​ដែល​មាន​ជាតិ​Progestin តែមួយ​មុខ ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ដំបូងៗ ដូចជា​មិន​មាន​លេចឡើង​នូវ​ការកើនឡើង​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​នេះឡើយ​។ 

​ខណៈពេល​ដែល​មាន​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការផ្សារភ្ជាប់​វាង​ការប្រើ​ថ្នាំ​ពន្យារកំណើត​នៅពេលដែល​រៀបនឹង​មាន​ផ្ទៃពោះ អាច​ធ្វើអោយ​កើនឡើង​នូវ​ហានិភ័យ​បញ្ហា​ទារ​កមាន​ទម្ងន់​ស្រាល​ពេក កើត​មិន​គ្រប់​ខែ​ឬ​ការ​មាន​ភាពមិនប្រក្រតី​នៃ​ផ្លូវ​ទឹកនោម​ពី​កំណើត ... តែ​ការព្រួយបារម្ភ​ទាំងនេះ​ជា​ទូទៅ​មិន​ត្រូវបាន​គេ​សង្កេតឃើញ​នៅក្នុង​បទពិសោធន៍​វេជ្ជសាស្ត្រ​ពិតប្រាកដ​នោះ​ទេ​។ 

​ទោះ​យ៉ាងណា​ប្រសិនបើ​អ្នក​មានគភ៌ ហើយ​បាន​ប្រើ​ថ្នាំ​ពពួក Progestin វា​អាច​មានឱកាស​ខ្ពស់​បន្តិច​ក្នុងការ​មាន​កូនក្រៅស្បូន ដែល​ជា​ទូទៅ​នៅក្នុង​ដៃ​ស្បូន​។ សូម​ចាំ​ទុក​ថា​វា​អាច​នឹង​លំបាក​បន្តិច ក្នុង​ការដឹង​ខ្លួនឯង​ថា​អ្នក​មាន​ផ្ទៃពោះ​ប្រសិនបើ​អ្នក​មានគភ៌​ខណៈ​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ពពួក Progestin​នេះ​ដោយសារ​តែ​សញ្ញា​នៃ​ការ​ចាញ់កូន​ដូចជា ចង់​ក្អួត​សុដន់​ឡើង​រឹង​ហើយ​ឈឺ និង​រដូវ​មក​មិន​ទៀងទាត់ ... គឺជា​រឿង​ធម្មតា​ដែល​ជា​ផលប៉ះពាល់​ដែល​អាច​កើតមាន​ដោយ​ការប្រើ​ថ្នាំ​នេះ​ផង​ដែរ ហើយ​ដែល​អាច​ធ្វើអោយ​យើង​មាន​ការភាន់ច្រឡំ​បាន​។ 

​ជា​ការប្រុងប្រយ័ត្ន​មួយ ប្រសិនបើ​អ្នក​សង្ស័យថា​អ្នក​មាន​ផ្ទៃពោះ សូម​ធ្វើ​តេស្ត​ទឹកនោម​ដោយ​ខ្លួនឯង​នៅផ្ទះ​។ ហើយ​បើ​តេស្ត​ទឹកនោម​វិជ្ជមាន សូម​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​នោះ​ភ្លាម​។ តែ​ប្រសិនបើ​ការ​ធ្វើ​តេស្ត​ទឹកនោម​ដោយ​ខ្លួនឯង​នៅផ្ទះ មិនអាច​ធ្វើទៅបាន សូម​ឈប់​ប្រើ​ថ្នាំ​នោះ​មួយរយៈ​សិន រហូត​ដល់​ការ​មាន​ផ្ទៃពោះ​ត្រូវ​បាន​បញ្ជាក់​ឬ​ត្រូវ​បាន​ទាត់ចោល​។​ក្នុង​ពេល​នេះ​សូម​ប្រើ​វិធីសាស្ត្រ​ផ្សេងទៀត ដើម្បី​ធ្វើការ​ពន្យារកំណើត​ដូចជា​ស្រោមអនាម័យ​ជាដើម​។ ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ​ដោយសារ​តែ​ការប្រើ​ថ្នាំ​ពន្យារកំណើត​មុនពេល​ដែល​អ្នក​ដឹងថា​អ្នក​មាន​ផ្ទៃពោះ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​ត្រូវ​ចាំ​ថា វា​គ្រាន់តែ​ជាការ​ប្រឈម​តិចតួច​តែប៉ុណ្ណោះ​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម