​ស្វែង​យល់​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​តាម​រសជាតិ​ការ៉េម​ដែល​គេ​ចូលចិត្ត

 
 

​រសជាតិ​ស៊ុក​កូឡា​
​អ្នក​ដែល​ចូលចិត្ត រសជាតិ​ស៊ុក​កូឡា គឺជា​មនុស្ស​ដែល​ចូលចិត្ត​ចែចង់​បំផុត ហើយ​អ្នក​ក៏​ចូល​ចិត្ត​ធ្វើអោយ គេ​ចាប់​អារម្មណ៍​មកលើ​ខ្លួន​អ្នក​វិញ​ដែរ​។​ប៉ុន្តែ​ធាតុពិត អ្នក​ជា​មនុស្ស​គ្មាន​សង្ឈឹម ចំពោះ​ស្នេហា​ឡើយ អ្នក​កំពុងតែ​រង់ចាំ​ព្រះអង្គម្ចាស់ ឬ ព្រះ​នាង​ម្ចាស់​មក​រក​អ្នក​។​
 
​រសជាតិ​ស្ត្របឺ​រី​
​អ្នក​អាច​ជា​មនុស្ស ស្ងៀមស្ងាត់​បន្តិច ប៉ុន្តែ​នេះ​ដោយសារតែ អ្នក​មនុស្ស​ចូល​ចិត្ត​ធ្វើការ​សុបិន្ត​។ អ្នក​មាន​គំនិត​ស្រមើ​ស្រ​ម៉ៃ​ដ៏​អស្ចារ្យ ដែល​អាច​ធ្វើអោយ​អ្នក​ញាប់​ញ័រ​ក្នុង​ចិត្ត ចំពោះ​អ្វី​គ្រប់យ៉ាង ដែល​មាន​ភាព​ច្នៃប្រឌិត​នេះ ។​
 
​រសជាតិ​វ៉ា​នី​ឡា​
​អ្នក​ចូលចិត្ត​ញាំ​ការ៉េម​រសជាតិ​នេះ ប៉ុន្តែ​អ្នក​មិន​សាមញ្ញ​ទេ !​អ្នក​ជា​មនុស្ស​សកម្ម និង រួសរាយ អ្នក​តែង​មាន​ភាព​មមាញឹក នៅក្រៅ ឬ ធ្វើ​ការជួបជុំ​ជាមួយ​មិត្ត​ភក្តី​។​
 
​នំ​សូកូឡា​
​អ្នក​ជា​មនុស្ស ដែល​មាន​ភាព​ដឹកនាំ​ជា​ធម្មជាតិ ហើយ​តែង​ប្រាថ្នា​នូវ​ភាព​ខ្ពង់ខ្ពស់​។ ជា​អ្នកតស៊ូ ដើម្បី​ធ្វើ​អ្វីមួយ យ៉ាង​ពិតប្រាកដ អ្នក​នឹង​មិន​បោះបង់ ឡើយ​រហូតដល់​អ្នក​បាន​សម្រេច​ដូច​អ្វី​ដែល​អ្នក បាន​ប៉ងប្រាថ្នា​៕​

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម