តុបតែងមុខទៅធ្វើការ ពិតជាមិនល្អ ចំពោះស្បែកមុខរបស់អ្នកឬ?
2
ប្រសិនបើអ្នកតុបតែងមុខបានយ៉ាងស្អាត មុននឹងទៅហាត់ប្រាណ នោះហើយជាឱកាស ដែលអ្នកនឹងអាចមានជាគ្រាប់មុន ដោយនៅពេលអ្នកបែកញើស វាមិនមានរន្ធសម្រាប់បញ្ចេញ ដោយសារអ្នកបានតុបតែង បំបិទរន្ធអស់ទៅហើយ នេះជាសំដីរបស់លោកបណ្ឌិត សាន ឌីអាហ្គូ។
ប៉ុន្តែ ការលាបក្រែមបបូរមាត់ និងផលិតផលសម្រាប់តុបតែងភ្នែក នោះប្រហែលជាល្អ ។ បបូរមាត់របស់អ្នក មិនមានរន្ធ ឬគល់សក់ដូចស្បែក ដូច្នេះ មិនមានអ្វីសម្រាប់ការលាបពណ៌បបូរមាត់ ដែលអាចឱ្យវាស្ទះនោះទេ។ ទោះបីជាវាអាចមានស្នាមមុន នៅជុំវិញភ្នែករបស់អ្នក ប៉ុន្តែ វាជាការដែលកម្រកើតឡើងណាស់។
អ្វីដែលប្រសើរបំផុត ដែលអ្នកអាចធ្វើបាន សម្រាប់ស្បែករបស់អ្នក គឺអ្នកត្រូវលុបលាងការតុបតែងរបស់អ្នក ហើយយកចេញនូវរាល់អ្វីៗ ដែលអ្នកបានលាប ដូចជានៅលើភ្នែកជាដើម មុនពេលដែលអ្នកចូលក្នុងអគារហាត់ប្រាណ ដើម្បីហាត់ប្រាណ។ ប៉ុន្តែ ប្រសិនបើអ្នក មិនមានអារម្មណ៍ថា មានផាសុខភាពជាមួយនឹងមុខទទេនោះទេ អ្នកអាចជ្រើសរើសក្រែមសម្រាប់ការពារមកលាបបាន។ ម្សៅតិច ក៏អាចទំនងជាធ្វើឱ្យស្ទះរន្ធញើស ជាជាងការតុបតែងជាមួយសារធាតុរាវ។
គ្រឿងសម្អាង មិនគួរជាឧបសគ្គរវាងអ្នក និងការធ្វើលំហាត់ប្រាណទេ។ ប្រសិនបើការតុបតែងមុខរបស់អ្នក ក្នុងអំឡុងពេលធ្វើការ មិនបានបណ្តាលឱ្យអ្នកមានបញ្ហាណាមួយនោះទេ មិនមានហេតុផលសម្រាប់អ្នក ដើម្បីដាក់កំហុសលើការតុបតែងនោះទេ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ជំងឺស្ត្រេសក្រោយប៉ះទង្គិចផ្លូវចិត្តចំពោះស្ត្រីបានផ្សារភ្ជាប់ទៅនឹងការកើតកូនមិនគ្រប់ខែ
-
កិច្ចការ១០យ៉ាង ដែលសិស្សនិស្សិត គួរធ្វើ new
-
យុវវ័យប្រឈមជាមួយបញ្ហាផ្លូវចិត្ត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!