ឈាមកកក្នុងខួរក្បាល អាចចេញជារោគសញ្ញាអ្វីខ្លះ?
17
បើទោះបីជាការឈឺក្បាល ជាញឹកញាប់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការហូរឈាម ឬការកកឈាមក្នុងខួរក្បាលក៏ដោយ ប៉ុន្តែ ការឈឺក្បាលនេះ វាក៏មិនតែងតែមានការកកឈាមដែរ។ ភាគច្រើន ជាញឹកញាប់នៃរោគសញ្ញា ដែលពាក់ព័ន្ធជាមួយនឹងការហូរឈាមក្នុងខួរក្បាល គឺអាស្រ័យទៅលើតំបន់នៃខួរក្បាល ដែលមានការប៉ះពាល់នោះ។
ប្រសិនបើការហូរឈាម ឬកកឈាមនោះ គឺស្ថិតនៅក្នុងផ្នែកមួយនៃខួរក្បាល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យ នោះវាអាចបង្កឱ្យអ្នក មានបញ្ហាក្នុងការមើល។ ដែលវាក៏អាចកើតមានឡើងនូវបញ្ហាមួយចំនួនផងដែរ ជាមួយនឹងតុល្យភាព (លំនឹង) និងការសម្របសម្រួល ការខ្សោយមួយចំហៀងខ្លួន ស្ពឹក ឬប្រកាច់មួយរំពេច ហើយក៏អាចប៉ះពាល់ទៅលើ តំបន់នៃការនិយាយផងដែរ។
ប្រសិនបើវាកកនៅទីនោះ វាអាចធ្វើឱ្យមានវិបត្តិក្នុងការនិយាយ សម្រាប់មនុស្សជាច្រើន(តំបន់នៃការនិយាយមានទីតាំងស្ថិតនៅ ផ្នែកខាងឆ្វេងនៃខួរក្បាល)។ ប្រសិនបើការហូរឈាមនោះ គឺនៅតំបន់ផ្នែកខាងក្រោមនៃខួរក្បាល ដែលភាគច្រើនបំផុត មានមុខងារទាក់ទងទៅនឹងការធ្វើចលនា ដោយស្វ័យប្រវត្តរបស់រាងកាយ អ្នកជំងឺអាចក្លាយជាព្រងើយកន្តើយ មិនដឹងអ្វី ឬអាចសន្លប់តែម្តង។
លើសពីនេះទៅទៀត ពេលខ្លះ រោគសញ្ញានៃការហូរឈាមក្នុងខួរក្បាលនេះ អាចមានយ៉ាងឆាប់រហ័ស ហើយវិវត្តទៅជាធ្ងន់ធ្ងរ។ ដូចគ្នានេះដែរ រោគសញ្ញាទាំងនោះ ក៏អាចរីកចម្រើន ឬវិវត្តយឺតបន្តិចម្តងៗ ដែលអាចប្រើពេលជាច្រើនម៉ោង ឬថ្ងៃ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
វិធីទាក់ទាញសង្សារឲ្យបាក់ចិត្តស្រឡាញ់អ្នកកាន់តែខ្លាំង
-
រឿងរ៉ាវ៤យ៉ាងដែលនារីៗមួយចំនួននិយមលាក់បាំងនឹងសង្សាររបស់ខ្លួន
-
គន្លឹះងាយៗ ដើម្បីជាប់ក្នុងការសម្ភាសន៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!

