ការថែទាំ ចំពោះការជាប់ក
36
ជាធម្មតា ការជាប់ក នឹងបាត់ទៅវិញដោយខ្លួនវា។ ក្រោយពីសម្រាកមួយថ្ងៃ ការឈឺក និងការឈឺក្បាល គួរតែចាប់ផ្តើមបាត់ទៅវិញ ប៉ុន្តែ អាចមិនបាត់ភ្លាមៗ រយៈពេលពីរ ឬបីថ្ងៃនោះទេ។
សូមមើលកន្លែងគេងរបស់កូនអ្នក ប្រសិនបើគាត់ត្អូញត្អែរ ពីការជាប់ក ក្រោយពីភ្ញាក់ពីគេង។ ខ្នើយទន់ៗ ឬតុក្កតានៅលើគ្រែ អាចធ្វើអោយគេងមិនស្រួលនៅពេលយប់។ សូមប្រាកដថា ចន្លោះនៃការគេង ដែលមានសុវត្ថិភាព និងមានផាសុកភាព អាចជួយអោយការឈឺកនោះ បាត់ទៅវិញ។
នៅពេលដែលកូនរបស់អ្នកជាសះស្បើយវិញ កំណត់សកម្មភាព ដែលបណ្តាលអោយគាត់ពិបាកបត់ក។ មធ្យោបាយមួយចំនួន ដើម្បីជួយកូនរបស់អ្នក អោយមានភាពប្រសើរឡើង គឺ ៖
- ផ្តល់ថ្នាំបំបាត់ការឈឺចាប់ ដូចជា ថ្នាំអ៊ីប៊ុយប្រូហ្វេន។ ប្រសិនបើមានការរលាកសាច់ដុំ ថ្នាំនេះ អាចជួយអោយសាច់ដុំជាសះស្បើយ ក៏ដូចជាបំបាត់ការឈឺចាប់ផងដែរ។
- ប្រើកន្សែងក្តៅៗ ស្អំត្រង់កដែលឈឺ នៅពេលដែលធ្វើចលនា។ (សូមកុំដាក់ដបទឹកក្តៅផ្ទាល់ ទៅលើស្បែក។ ជំនួសនេះ យកកន្សែងទ្រាប់ចន្លោះដប និងស្បែក)។ សូមធ្វើការស្អំរយៈពេល ២០ នាទី។
- ប្រសិនបើការឈឺ មិនថយចុះជាមួយនឹងការប្រើថ្នាំទេនោះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជា អោយប្រើថ្នាំបន្ធូរសាច់ដុំ រយៈពេលពីរ ឬបីថ្ងៃ។
- ចំពោះកុមារធំ ការរុំក អាចជួយរក្សាកពីការធ្វើចលនាលឿន៕
ប្រភព៖Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
តើមូលហេតុអ្វី ដែលបណ្តាលឲ្យអ្នកខ្លាចពន្លឺ?
-
មូលហេតុ ១០យ៉ាង ដែលធ្វើឲ្យនារី ពិបាករកបាន គូស្នេហ៍
-
របៀបជម្រះសារធាតុពុល ក្នុងសួត ចំពោះអ្នកជក់បារី
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!

