តើមានរោគសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា កូនក្នុងផ្ទៃមានគ្រោះថ្នាក់?
118
ដំណាក់កាលនៃការមានផ្ទៃពោះ គឺសំខាន់ណាស់ អ្នកត្រូវតែចេះប្រយ័ត្នគ្រប់រឿង បើពុំដូច្នោះទេ កូនក្នុងផ្ទៃអ្នក នឹងមានគ្រោះថ្នាក់ជាមិនខាន។ បើអ្នកមានអាការៈមួយចំនួនដូចខាងក្រោម នោះបញ្ជាក់ថា កូនអ្នកមានគ្រោះថ្នាក់ហើយ។
1. បើអ្នកធ្លាក់ឈាមនៅដំណាក់កាលមានផ្ទៃពោះ ហើយមានអាការៈឈឺពោះ ដូចពេលមករដូវ នោះប្រហែលជាអ្នក មានអាការៈកូនក្រៅស្បូនហើយ វាអាចឆក់យកជីវិតអ្នកបាន ដូចនេះ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។
2. ប្រសិនជាអ្នកក្អួតខ្លាំងខុសពីធម្មតា ហើយផឹកមិនចូល បរិភោគអ្វីក៏មិនចូល អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ បើពុំដូច្នោះទេ វានឹងប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ។
3. បើអ្នកមានអាការៈស្បូនរួមតូច ក្នុងដំណាក់កាលមានផ្ទៃពោះ ហើយមិនទាន់ដល់ពេលសម្រាល អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះនេះជាអាការៈមិនប្រក្រតី។
4. បើអ្នកកំពុងអង្គុយៗ ហើយមានទឹកហូរចេញពីខ្លួនអ្នក អ្នកអាចទៅបត់ជើងបាន តែបើបត់ជើងហើយ វានៅតែហូរ នោះប្រហែលជាអ្នកបែកទឹកភ្លោះហើយ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះការបែកទឹកភ្លោះមិនទាន់គ្រប់ខែ គឺមានគ្រោះថ្នាក់ខ្លាំងណាស់៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
ការព្យាបាលត្រឹមត្រូវ លើការរលាកតិចតួច
-
ទាំងផ្លែអំពិលទុំ ទាំងស្លឹកអំពិល ជួយដល់ថ្លើមសម្បើមណាស់! តោះរៀនធ្វើភេសជ្ជៈងាយៗបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលយើងនឹកស្មានមិនដល់
-
តើអ្នកអាចការពារ ការសន្លប់បានឬទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!