តេស្តទឹកនោម អាចជួយដល់ ជំងឺមហារីកតម្រងនោម
0
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា តេស្តទឹកនោម អាចក្លាយជាតម្រូវការសំខាន់ នៅថ្ងៃណាមួយ ក្នុងការរកមើលអោយឃើញទាន់ពេលវេលា នៃជំងឺមហារីកតម្រងនោម។
វេជ្ជបណ្ឌិត គេតាន បាដានី (Ketan Badani) បាននិយាយា ការស្រាវជ្រាវនេះ គឺពិតជាសំខាន់ណាស់ ហើយជាការស្រាវជ្រាវ ដែលអាចបញ្ជាក់ច្បាស់ ដោយសារតែយើងមិនមានចលនការ នៃការតាមដានល្អ សម្រាប់ជំងឺមហារីកតម្រងនោមនោះទេ។
វេជ្ជបណ្ឌិត អេវាន ខារ៉ាស (Evan Kharasch) បាននិយាយថា អ្នកជំងឺមហារីកតម្រងនោម ដែលជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យ មុននឹងជំងឺមហារីករាលដាល មានអត្រានៃការរស់ ៨០ ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើជំងឺមហារីក មិនត្រូវបានឃើញ រហូតដល់ពេលវាបានរាលដាលនោះ ៨០ ភាគរយនៃអ្នកជំងឺ នឹងស្លាប់អំឡុងពេល ៥ ឆ្នាំ។ ជំងឺដែលរកឃើញទាន់ពេល មុននឹងវាបានរាលដាលនោះ នៅតែជាបញ្ហាធំ។
វេជ្ជបណ្ឌិត Kharasch បានពន្យល់ថា មធ្យោបាយទូទៅបំផុត ដែលយើងរកមើលជំងឺមហារីកតម្រងនោម គឺការរកឃើញដោយចៃដន្យ នៅពេលដែលអ្នកជំងឺបានធ្វើស្កេន ឬ MRI។ វាមិនគ្រប់គ្រាន់ ដើម្បីប្រើការស្កេន សម្រាប់ជាមធ្យោបាយនៃការតាមដាននោះទេ ដូចនេះ គោលបំណងរបស់យើង ត្រូវវិវត្តតេស្តទឹកនោម ដើម្បីកំណត់ពីជំងឺមហារីកតម្រងនោម អោយបានទាន់ពេលវេលា៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
អ្នកជំនាញ៖ មុនឆ្នាំ២០៥០ មនុស្សជិតកន្លះ ភពផែនដី នឹងត្រូវការវ៉ែនតា ជាចាំបាច់បំផុត
-
វិធីការពារជំងឺដាច់សសៃឈាមខួរក្បាល ចំពោះនារី
-
មានដឹងទេថា ការងារ ក៏ជាកត្តា ដែលធ្វើ ឲ្យអ្នកឆាប់ស្លាប់ ផងដែរ ប្រសិនបើ អ្នកមិនយក ចិត្តទុកដាក់!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!