អស់​តែ ១០០ដុល្លារ ក៏​អាច​ទិញ​ Tablet HP ប្រើ​បាន​ដែរ​

 
 

មិន​ត្រឹមតែ Smartpone តម្លៃ​ថោកៗ​សម្បូរ​ទេ សូម្បី​តែ Tablet ក៏​ដូច​គ្នា។ មាន​ការ​រំពឹង​ថា មុន​ដល់​ដំណាច់​ឆ្នាំ២០១៤ នឹង​មាន Smart Device តម្លៃ​ថោក​ចេញ​លក់​ព្រោងព្រាត​មិន​ខាន ជាក់ស្ដែង Acer ក៏​ទើប​បាន​ចេញ Tablet តម្លៃ​ត្រឹមតែ ១០០ដុល្លារ​ ប៉ុណ្ណោះ។ ដូចគ្នា​ដែរ ថ្ងៃ​នេះ​ក្រុមហ៊ុន HP បាន​បើក​សករាជ Tablet តម្លៃ ១០០។ Tablet របស់​ក្រុមហ៊ុន​កុំព្យូទ័រ​ដែល​មាន​ឈ្មោះ​ពេញ Hewlett-Packard នេះ​គឺ HP 7 Plus អេក្រង់​ទំហំ ៧អ៊ីញ។

Tablet HP 7 Plus

តោះ​ទៅ​មើល​លក្ខណៈ​សម្បត្តិ Tablet តម្លៃ ១០០នេះ​​មើល៍ តើ​អាច​ប្រើ​បាន​ប្រើ​ការ​បាន​អត់៖

- អេក្រង់ IPS LCD ទំហំ ៧អ៊ីញ resolution 1020 x600px
- ដង់ស៊ីតេភិចហ្សែល 169ppi
- កាមេរ៉ា​ក្រោយ​ទំហំ 2MP និង​ខាង​មុខ 0.3MP
- បំពាក់ CPU Cortex A7 ប្រភេទ Quad-core ល្បឿន 1.3GHz
- RAM ទំហំ 1GB
- Memory ម៉ាស៊ីន​ទំហំ 8GB អាច​បន្ថែម microSD
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
- ថ្ម​ប្រភេទ Li-Po កម្រិតថាមពល 2800mAh
- ទម្ងន់ ២៩៤ក្រាម

វីដេអូ៖


HP 7 Plus ទាំង​ថោក និង​លក្ខណៈ​សម្បត្តិ​ពិសេស​ល្អ​ប្រើ​នេះ នឹង​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ក្នុង​តម្លៃ ១០០ដុល្លារ។ ចុះ​ប្រិយមិត្ត​តើ​យល់​យ៉ាងណា​ជា​មួយ HP 7 Plus នេះ?


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម