ន់ចិត្ត ស្បែកដៃ និងជើង អត់ស៊ីគ្នាមែនទេ? តោះធ្វើតាមវិធីនេះ ធានាថាស លឿនតែម្តង!

 
 

នារីៗដែលនិយមចូលចិត្តពាក់ស្បែកជើងផ្ទាត់ច្បាស់ជាមានស្នាមជាប់នឹងជើងមិនខាន ដោយសារខ្សែស្បែកជើង។ មិនតែប៉ុណ្ណោះក៏ជួបប្រទះនឹងបញ្ហាត្រូវកម្តៅព្រះអាទិត្យ ធ្វើឲ្យស្បែកជើងឡើងពណ៌ខ្មៅបានយ៉ាងឆាប់រហ័សផងដែរ។

នេះគឺជាកង្វល់មួយដ៏ធំសម្រាប់នារីៗ មិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ ទើបអាចទទួលបាននូវស្បែកនៅលើជើង មានសភាពសភ្លឺរលោង គួរឱ្យចង់គយគន់។

បើចង់ទទួលបាននូវភាពស្រស់ស្អាតនេះ មិនគួរមើលរំលងរូបមន្តធម្មជាតិប៉ុន្មានមុខនេះទេ គឺ៖

១) ស៊ុតពណ៌ស៖ នៅក្នុងស៊ុតពណ៌សមានសារធាតុ Lutein ដែលជាសារធាតុដ៏ល្អ ហើយមានប្រយោជន៍ជាច្រើនយ៉ាងក្នុងការថែក្សាសម្រស់។ វិធីអនុវត្តនោះគឺ ដោយគ្រាន់តែនាំយកស៊ុតពណ៌ស មកវាយឱ្យឡើងពពុះ ហើយយកមកលាបនៅលើជើងទុកចោលប្រហែល ១៥ នាទី សឹមលាងជម្រះចេញជាការស្រេច។ ធ្វើដូច្នេះស្បែកខ្មៅនៅលើជើងអ្នកនឹងប្រែជាសវិញ ហើយលែងស្ងួតទៅជាទន់រលោងថែមទៀតផង។ 

ស៊ុតពណ៌ស

២) ទឹកខ្មេះផ្លែប៉ោម៖ នាំទឹកខ្មេះ ដែលចម្រាញ់ពីផ្លែប៉ោម១ស្លាបព្រាបាយលាយជាមួយនឹងទឹកធម្មតា១ស្លាបព្រាបាយដូចគ្នា ហើយយកមកលាបនៅលើជើងទុកចោល២០នាទី ចាំលាងជម្រះចេញជាការស្រេច។ ធ្វើបែបនេះឱ្យបានរាល់ថ្ងៃនោះវានឹងជួយឱ្យស្បែកជើងខ្មៅស្រអាប់ មកជាសភ្លឺររលោងវិញយ៉ាងងាយ។ មួយទៀតបើមានបញ្ហាប្រេះកែងជើង អ្នកក៏អាចយកវាមកលាបនៅទីនោះបានផងដែរ ដោយវានឹងជួយបំបាត់បញ្ហានេះបានយ៉ាងល្អ។

ទឹកខ្មេះផ្លែប៉ោម

៣) ក្រូចឆ្មារ និងអំបិល៖ ស្បែកស ដោយប្រើទឹកក្រូចឆ្មារ ព្រោះវាមានវីតាមីន C ខ្ពស់ផ្តល់ប្រយោជន៍ជាច្រើន។ វិធីធ្វើ ដោយគ្រាន់តែនាំយកក្រូចឆ្មារពាក់កណ្តាលផ្លែ លាយជាមួយនឹង អំបិល ២ស្លាបព្រាបាយ ហើយយកមកដុសខាត់នៅលើស្បែកជើងថ្នមៗឱ្យបាន៥នាទី។ ក្រោយមកទុកចោលឱ្យស្ងួតរយៈពេល២០នាទីទៀតទើបលាងសម្អាតចេញ នោះស្បែកជើងរបស់យើងនឹងមានប្តូរទៅជាសខ្ចីទាន់ចិត្ត។

ក្រូចឆ្មារ+អំបិល

៤) ម្ស៉ៅរមៀត និងប្រេងអូលីវ៖ នាំយកម្ស៉ៅរមៀតផ្សំជាមួយនឹងប្រេងអូលីវ ហើយនាំមកខាត់នៅលើជើងថ្នមៗ ទុកចោលប្រមាណជា១៥នាទី សឹមលាងសម្អាតជាមួយទឹកត្រជាក់ នោះស្បែកខ្មៅស្រអាប់ព្រមទាំងកោសិកាងាប់ៗចាស់ៗនឹងជ្រុះចេញ រហូតធ្វើឱ្យអ្នកមានអារម្មណ៍ថាស្បែកនៅលើជើងឡើងសជាងមុន និងទន់ជាងមុនមិនខានឡើយ។ 

៥) ទឹកដោះគោជូរ (យ៉ាអួរ)  និងរមៀត៖ គន្លឹះសំខាន់ពី រមៀតមួយទៀត ក៏អាចនាំវាមកលាយជាមួយនឹងទឹកដោះគោជូរ ធ្វើឱ្យស្បែកភ្លឺស្រស់ថ្លាបានផងដែរ។ ដោយលាយគ្រៀងផ្សំទាំងពីរមុខបញ្ចូលគ្នា ហើយលាបនៅលើជើងទុកចោល១៥នាទី សឹមលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើដូច្នេះជាប្រចាំថ្ងៃ វាអាចជួយរឹតបន្តឹងស្បែកបន្តិចម្តងៗ ព្រមទាំងនាំឱ្យស្បែកជើង សបានយ៉ាងលឿន។

ទឹកដោះគោជូរ (យ៉ាអួរ) + រមៀត

ពិតជាអស់បារម្ភហើយជាមួយនឹងការថែរក្សាជើងតាមវិធីធម្មជាតិទាំងនេះ។ ដូច្នេះសុភាពនារីៗយើង គួរធ្វើវាឱ្យបានទៀងទាត់ជាប្រចាំដើម្បីបន្ថែមភាពស្រស់ស្អាតដល់ជើង អស់កង្វល់អំពីជើងខ្មៅតទៅទៀត៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម