អាហារអ្វីខ្លះ ដែលធ្វើអោយខ្សោយផ្លូវភេទ?
មនុស្សគ្រប់គ្នា ជាពិសេសយុវវ័យតែម្តង តែងតែមិនចង់អោយខ្លួនឯងធ្លាក់ក្នុងរណ្តៅទុក្ខនៃជីវិតនោះទេ ហើយការខ្សោយចំណង់ផ្លូវភេទ ក៏ជាក្តីបារម្ភដ៏ធំមួយដែរទាំងបុរស និងស្ត្រី។ ដើម្បីបង្ការកុំអោយមានបញ្ហាដល់ផ្លូវភេទ អ្នកគួរតែចៀសវាងអាហារណាដែលរំខានដល់ចំណង់តណ្ហារបស់អ្នក ជាពិសេសក្នុងពេលញ៉ាំអាហារពេលយប់តែម្តង ដើម្បីកុំអោយយប់ដ៏ក្តៅសាច់របស់អ្នករំលងផុតទៅដោយឥតប្រយោជន៍។ ដូច្នេះ តើមានអាហារអ្វីខ្លះដែលអ្នកគួរតែចៀសវាង ដើម្បីកុំអោយខ្សោយដល់ចំណង់ផ្លូវភេទ?
សណ្តែក
ថ្វីត្បិតតែអាហារដែលផ្តល់នូវសុខភាពមួយនេះជួយបង្កើនចំនួនជាតិសរសៃ និងអង់ទីអុកស៊ីដង់ដែលអាចជួយរក្សារាងរបស់អ្នកនោះ តែវាត្រូវបានគេចាត់ទុកថា ជាអាហារបន្សាបចំណង់ផ្លូវភេទទៅវិញ។ សណ្តែកផ្ទុកទៅដោយជាតិស្ករដែលមិនអាចរំលាយបាន ដូច្នេះ វានឹងធ្លាក់ចូលទៅក្នុងពោះវៀនធំ និងបំពេញមុខងារជា Prebiotics ដើម្បីចិញ្ចឹមបាក់តេរីល្អៗរបស់យើងក្នុងនោះ ហើយក៏ជួយអោយពោះវៀនមានសុខភាពល្អដែរ។ ទោះបីជាយ៉ាងនេះក្តី មុនពេលយើងនិយាយដល់ពោះវៀនធំនោះ ជាតិស្ករក្នុងសណ្តែកទាំងនេះនឹងចូលដល់ក្រពះមុន ពេលនោះវានឹងអាចបង្កើតបានទៅជាអាការៈហើមពោះបាន ដូច្នេះ វាពិតជាមិនល្អសម្រាប់ពេលវេលារួមភេទឡើយ។
សូកូឡា
សូកូឡាពោរពេញទៅដោយសារធាតុ Anandamide និង Phenylethylamine ដែលនឹងធ្វើអោយរាងកាយផលិតជាសារធាតុ Endorphins ដែលកើតឡើងដោយសារតែការរួមភេទ និងសកម្មភាពរាងកាយ។ ជាតិកាកាវដែលត្រូវបានគេយល់ថា ជាសារធាតុផ្តល់សម្រើបផ្លូវភេទនោះ ផ្ទុកទៅដោយសារធាតុ Methylxanthines អាចធ្វើអោយស្បែកឆាប់មានរំញោចនឹងការប៉ះពាល់ ប៉ុន្តែ វាក៏អាចធ្វើអោយយើងមានអារម្មណ៍ថាខ្ជិលច្រអូសដែរ។ មនុស្សភាគច្រើនយល់ថា សូកូឡាប្រៀបបានដូចជាថ្នាំសម្រើបអញ្ជឹង ប៉ុន្តែ ចំពោះមនុស្សស្រីវិញបែរជាយល់ថាពួកគេអស់កម្លាំង និងមានអារម្មណ៍ថាខ្លួនឯងខ្សោយផ្លូវភេទទៅវិញ។
អាហារឆា ឬចៀន
ការបណ្តោយខ្លួនញ៉ាំអាហារដូចជាបឺហ្គឺ និងអាហារឆា ឬចៀន វាពិតជាមិនល្អសោះសម្រាប់សុខភាព និងផ្លូវភេទ។ ជាតិខ្លាញ់ដែលមានក្នុងអាហារឆា ឬចៀនត្រូវាបានគេស្គាល់ថា វាទៅបន្ថយចំណង់ផ្លូវភេទទាំងបុរស និងស្ត្រី។ ចំពោះផលរំខាននៃការទទួលទានជាតិខ្លាញ់ប្រភេទនេះមានដូចជា បង្កើនការផលិតមេជីវិតឈ្មោលដែលខុសធម្មតា និងរំខានដល់ការមានផ្ទៃពោះរបស់ស្ត្រីទៀតផង។ បុរស និងស្ត្រីគួរតែចៀសវាងការញ៉ាំអាហារចៀនមុនពេលរួមភេទ ព្រោះវាអាចធ្វើអោយមានបញ្ហាសុខភាពបាន។
ពោតលីង
ពោតលីញ គឺជាអាហារដ៏ពេញនិយមបំផុតក្នុងពេលមើលកុន ប៉ុន្តែ វាបែរជាមានបញ្ហាដល់ចំណង់ផ្លូវភេទយើងទៅវិញ។ បើយោងទៅតាមការសិក្សាកាលពីឆ្នាំ ២០០៩ បានអោយដឹងថា សារធាតុគីមីដែលប្រើក្នុងម៉ាស៊ីនលីងពោតនោះ ត្រូវបានជាប់ទាក់ទងនឹងចំណង់ផ្លូវភេទរបស់បុរស៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
សក់ មានសុខភាពល្អ ដោយសារ ...
-
មនុស្សស្រី លង់ស្រឡាញ់មនុស្សប្រុស លើចំណុចណាខ្លះ?
-
វិធី៣យ៉ាងដើម្បី កម្ចាត់ក្លិនខ្លួនរបស់អ្នក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!